Klopp ថា Liverpool ចាយលុយទិញកីឡាករមិនដូច PSG និង Man City ទេ
- 2019-07-18 11:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ថា Liverpool ចាយលុយទិញកីឡាករមិនដូច PSG និង Man City ទេ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បាននិយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា ក្លឹបហង្សក្រហមនេះ ចាយលុយអស់ច្រើនហើយរយៈពេល ២ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនអាចចាយលុយរាប់រយលានរាល់ឆ្នាំដូចក្លឹប Paris Saint-Germain និងក្លឹប Manchester City ទេ។
លោកបាននិយាយថា៖ " ... យើងបានចំណាយច្រើនហើយក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ខ្ញុំអាចនិយាយបានថា ពួកយើងមិនអាចធ្វើបែបនេះរាល់ឆ្នាំទេ " ។
លោកបានបន្តថា៖ " មនុស្សជាច្រើននិយាយថា ' ក្លឹបនេះចំណាយលុយ ៣០០លានផោន ក្លឹបនោះចំណាយ ២០០លានផោន ' មើលទៅមានតែពីរក្លឹបទេនៅលើលោក។ គិតមួយភ្លែតទៅយើងថា Barcelona និង Real Madrid ប៉ុន្តែ PSG និង Man Cityចាយបែបនេះរាល់ឆ្នាំ " ។
ក្រៅពីនេះ លោកក៏បានសារភាពថា មានអ្នកគាំទ្រខ្លះ ក៏មិនសូវសប្បាយចិត្តដែរ ចំពោះរឿងមិនសូវមានចលនាក្នុងទីផ្សារកីឡាករ។
គួរបញ្ជាក់ផងដែរថា ក្នុងទីផ្សាររដូវក្ដៅ រដូវកាល ២០១៩/២០ នេះ ក្លឹប Liverpool មិនទាន់មានសកម្មភាពជាដុំកំភួនទេ ដោយទើបតែចំណាយជាង ២លានដុល្លារប៉ុណ្ណោះលើ ខ្សែការពារកណ្ដាលហុល្លង់ Sepp van den Berg៕