សើច​ឡើង​ឈ្លក់! ស្រី​ស្អាត OMG នាំ ហេង សុខ​វាសនា កូរ​គេ​កណ្ដាល​ហ្វូងមនុស្សហ្មង

  • 2019-07-24 06:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធីផត បាន​បង្ហាញ​ផ​លិ​ផល​ថ្មី​របស់​ខ្លួន​គឺ ធី​ផត​ទីប​ច្របាច់ រសជាតិ​ខា​រ៉ា​ម៉េល កាលពី​ថ្ងៃអាទិត្យ ទី​ ១៤ កក្កដា​​នេះ នៅមុខ​រោង​ភាពយន្ត​ Legend Cinema សាខា​ Eden Garden។

ក្នុង​កម្មវិធី​នេះ ក៏​មាន​​លេច​មុខ​ប្រុស​ស្អាត ហេង សុខ​វាសនា និង​នារី​ស្រស់​ស្អាត​ OMG គឺ​កញ្ញា អូវ៉ាន់ទីន បាន​នាំ​គេ​ទៅ​កូរ​ដល់​ស្តង់ ធី​ផត ខា​រ៉ា​ម៉េល ដោយ​បាន​ទាក់ទាញ​យុវវ័យ​ចូលរួម​លេង​ហ្គេម​​សប្បាយៗ និង​ផ្ទុះ​សំណើច​គ្រប់​គ្នា។

ហ្គេម​ដែល​ពួក​គេ​បាន​លេង គឺ​ជា​ហ្គេម​ថ្មី ដែល​ទើប​មាន​ជា​​លើក​ដំបូង​នៅ​កម្ពុជា តាម​រយៈ​តារា​សម្ដែង​ថៃ យ៉ាយ៉ា។ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យុវវ័យ​ចូលរួម​លេង​សប្បាយ​ប្លែក​អារម្មណ៍​នោះ​ទេ អ្នក​ចូល​លេង​កម្មវិធី​នេះ​ថែមទាំង​ទទួល​បាន​ធី​ផត​ខារ៉ាម៉េល ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ ចង់​ដឹង​ហ្គេម​នេះ​សប្បាយ​ប៉ុណ្ណា ​ទស្សនា​វីដេអូ​ខាងក្រោម៖

ធី​ផត ខា​រ៉ា​ម៉េល ជា​រសជាតិ​​​​ថ្មី​ដែល​ទើបតែ​មាន​លក់​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារ​ទំនើប ដែល​នៅ​ជិត​លោកអ្នក​បំផុត៕

អត្ថបទ៖ សុខណា