អ៊ែម​ណាស់!​ ១៥​នាក់​ពី​ខ្មែរ​ឈ្នះ​រង្វាន់​ទៅ​មើល​ Spurs ប៉ះ​ Juventus​ ផ្ទាល់​ភ្នែក​នៅ​សិង្ហបុរី​ថ្ងៃ​នេះ​

  • 2019-07-20 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិត​ជា​មាន​សំណាង​មែន​អតិថិជន​ ១៥​នាក់​ របស់​ AIA​ រួម​និង​បុគ្គលិក​មួយ​ចំនួន​ទៀត​មាន​ឱកាស​បាន​ទៅ​មើល​ក្រុម​លំដាប់​ពិភពលោក​ Spurs ប្រកួត​ជា​មួយ​ Juventus​ នៃ​ពាន​រង្វាន់​ International Champions Cup​ ដោយ​ផ្ទាល់​ភ្នែក​នៅ​ប្រទេស​សិង្ហបុរី​ថ្ងៃ​នេះ។​

កម្មវិធីប្រកួត

ដោយ​មាន​ការ​សហការ​ជា​យូរ​មក​ហើយ​រវាង​ AIA​ និង​ក្រុម​បាល់ទាត់​អង់គ្លេស​ Spurs​ តែងតែ​មាន​កម្មវិធី​ផ្សេងៗ​ ទាក់ទង​ទៅ​និង​ការ​អភិវឌ្ឍន៍​បាល់ទាត់​នៅ​កម្ពុជា។​ សកម្មភាពទាំងនោះដូច​ជា ​ការ​បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ផ្ដល់​ការ​យល់ដឹង​ពី​ការ​ចុះ​បង្ហាត់​តាម​សហគមន៍​ រួម​ទាំង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​កុមារ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជា​ដើម។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ AIA​ និង​ក្រុម​បាល់ទាត់​ Spurs​ តែងតែ​ផ្ដល់​នូវ​បទ​ពិសោធ​លំដាប់​ពិភពលោក​គ្រូ​បង្វឹក​ កីឡាករ​ រួម​និង​អតិថិជន​របស់​ខ្លួន។​

សកម្មភាព AIA​ និង spurs កន្លងទៅ​នៅ​កម្ពុជា

លោកស្រី​ Pauline Teoh​ តំណាង​ឲ្យ​ AIA​ បាន​ឲ្យ​ដឹង​ថា​ រីករាយ​ណាស់​ដែល​អាច​ស្វាគមន៍​អតិថិជន​ថ្មី។​ សម្រាប់​អតិថិជន​ដែល​មាន​សំណាង​ទាំង​១៥រូប​នេះ​ AIA​ស្វាគមន៍​ពួកគេ​ជា​មួយ​និង​ដំណើរ​កម្សាន្ត​ពិសេស​នេះ​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​បាល់ទាត់​លំដាប់​ពិភពលោក​ តាម​រយៈ​ការ​ចាប់​ដៃគូ​ជា​មួយ​ Spurs។​ គ្រប់គ្នា​នៅ​ AIA​ សង្ឃឹមថា​អតិថិជន​ទាំង​១៥នាក់​នេះ​ នឹង​ទទួល​បាន​ពេលវេលា​ដ៏​អស្ចារ្យ​នៅ​ប្រទេស​សិង្ហបុរី។​

សកម្មភាព AIA​ និង spurs កន្លងទៅ​នៅ​កម្ពុជា

សម្រាប់​អតិថិជន​១៥​នាក់​ រួម​និង​បុគ្គលិក​របស់​ AIA​ មួយ​ចំនួន​ទៀត​នេះ​ ចេញ​ដំណើរ​ពី​កម្ពុជា​នា​ថ្ងៃ​នេះ​ហើយ​ ដើម្បី​ចូលរួម​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់​ International Champions Cup​ រវាង​ក្រុម​បាល់ទាត់​ Spurs​ របស់​អង់គ្លេស​ ជា​មួយ​និង​ Juventus​ របស់​អ៊ីតាលី​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី។​ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦,៣០នាទី​ល្ងាច​តទៅ​ក្នុង​កីឡដ្ឋាន​ Singapore National Stadium៕​

អត្ថបទ៖ នួន ស៊ីណា​