រកឃើញម្ចាស់ពាន​ទី​ប្រឹក្សា​ផែន​ការ​ជីវិតខ្លាំងៗប្រចាំឆ្នាំជាច្រើននាក់នៅកម្ពុជា

  • 2019-08-20 07:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ​ ខេមបូឌា”) បាន​រៀប​ចំ​កម្មវិធី Kick-off ពាក់​កណ្តាល​ឆ្នាំ នៅ​ថ្ងៃ​នេះ ដើម្បី​អបអរសាទរ​សមិទ្ធផល​របស់​ទី​ប្រឹក្សា​ផែន​ការ​ជីវិត AIA ក្នុង​ការ​ជួយ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ប្រជាជន​កម្ពុជា និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​បន្ត​ផ្តល់​ការ​ការពារ​ដល់​ប្រជាជន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ ដឹ ហ្រ្កេត ឌ្យូក​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ រួម​មាន​លោក Tan Hak Leh នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​នៃ​សម្ព័ន្ធ អេ អាយ អេ លោក​ស្រី Pauline Teoh អគ្គនាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេម​បូឌា និង​លោក សំរិទ្ធ មុនី នាយក​គ្រប់គ្រង​នាយក​ដ្ឋាន​ផ្នែក​លក់។

ជាមួយ​​ប្រធាន​បទ «វិសាល​ភាព​កាន់​តែ​ធំ កាន់​តែ​ប្រសើរ និង​ថ្មី​ប្លែក» ក្នុង​ន័យ​នេះ​ «វិសាលភាព​កាន់​តែ​ធំ» ចង់​បង្ហាញ​ពី​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់ រួម​មាន​ការ​វិវត្ត​នៃ​វិសាលភាព​របស់​នាយកដ្ឋាន​ផ្នែក​លក់​ដល់​ទៅ ៤២២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ “កាន់​តែ​ប្រសើរ​” សំដៅ​ទៅ​លើ​ការ​កែ​លម្អ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំពោះ​បទពិសោធន៍​របស់​អតិថិជន សមត្ថភាព​គ្រប់​គ្រង​ព័ត៌មាន វិធីសាស្ត្រ​វាយ​តម្លៃ​ហានិភ័យ​ធានា​រ៉ាប់រង និង​ការ​ចាប់​ផ្តើម​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​ថ្មី​មួយ​ហៅ​ថា អត្ថប្រយោជន៍​បន្ថែម​លើ​គ្រោះ​ថ្នាក់ ដែល​ជា​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ពី អេ អាយ អេ ដែល​ផ្តល់​ជូន​ការ​ការពារ​លើ​គ្រោះ​ថ្នាក់​នានា និង​ការ​ចំណាយ​សម្រាក​ក្នុង​មន្ទីរពេទ្យ រួម​ទាំង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ឯ​ប្រធាន​បទ “ថ្មី​ប្លែក” ត្រូវ​បាន​រំលេច​ឡើង​ក្នុង​កម្មវិធី​វឌ្ឍនភាព​អាជីព​ឆាប់​រហ័ស​ និង​ការ​លើក​ទឹក​ចិត្ត​កាន់​តែ​ច្រើន​សម្រាប់​ទី​ប្រឹក្សា​ផែន​ការ​ជីវិត AIA ដើម្បី​សំរេច​គោល​ដៅ​របស់​ខ្លួន និង​បម្រើ​អតិថិជន​របស់​ពួក​គាត់​ឲ្យ​បាន​កាន់​តែ​ល្អ។

លោក Tan Hak Leh នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​នៃ​សម្ព័ន្ធ អេ អាយ អេ

អេ អាយ អេ ខេម​បូឌា ក៏​បាន​ប្រកាស​អ្នក​ឈ្នះ​នៃ​ពាន​រង្វាន់​ទី​ប្រឹក្សា​ផែន​ការ​ជីវិត​សម្រាប់​ក្លិប​លំដាប់​ព្រី​មៀរ​ឆ្នាំ​២០១៩ ដែល​រួម​មាន​ ៥៤ រូប​ផង​ដែរ។ ក្នុង​នោះ មាន​សមាសភាព​សមាជិក Million Dollar Round Table (“MDRT”) ជា​ច្រើន និង​សមាជិក​លំដាប់ Court of the Table (“COT”) ដល់​ទៅ​២​នាក់ ដែល​ជា​អ្នក​តំណាង​សម្រាប់​កម្ពុជា​ដំបូង​បំផុត​ពី​វិស័យ​ធានា​រ៉ាប់រង ចេញ​ពី​ប្រតិបត្តិការ​ត្រឹម​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​របស់ អេ អាយ អេ ខេមបូឌា។

សមាជិក​ភាព MDRT ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​បទដ្ឋាន​នៃ​ឧត្តមភាព​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​សេវាកម្ម​ហិរញ្ញវត្ថុ ហើយ​ត្រូវ​បាន​ផ្តល់​ជូន​ទី​ប្រឹក្សា​ផែនការ​ជីវិត​ដោយ​ផ្អែក​លើ​ចំណេះ​ដឹង​វិជ្ជា​ជីវៈ​ដ៏​ម៉ត់ចត់ អាកប្បកិរិយា​ប្រកប​ដោយ​ក្រម​សីលធម៌​ម៉ឺង​ម៉ាត់ និង​សេវាកម្ម​អតិថិជន​ដ៏​ល្អ​ឥត​ខ្ចោះ។ ដើម្បី​អាច​ក្លាយ​ជា​សមាជិក​លំដាប់ COT ទី​ប្រឹក្សា​ផែនការ​ជីវិត​ទាំង​អស់​ចាំ​បាច់​ត្រូវ​មាន​ផលិតភាព​អាជីវកម្ម​របស់​ខ្លួន ៣​ដង​ខ្ពស់​ជាង​លំដាប់ MDRT។

លោក​ស្រី កែវ សុចិន្តា ដែល​ជា​ទីប្រឹក្សា​ផែន​ការ​ជីវិត​លំដាប់ COT ដែល​បាន​កសាង​កិត្តិនាម​នេះ លឿន​ជាង​គេ​បំផុត បាន​លើក​ឡើង​ថា «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ ដែល​ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក COT ក្នុង​២០១៩។ នេះ​បង្ហាញ​ថា​ប្រសិន​បើ​យើង​ខិត​ខំ​ធ្វើ​ការ​ជា​រាល់​ថ្ងៃ និង​ខិត​ខំ​ដើម្បី​សុខុមាលភាព​ប្រជាជន​កម្ពុជា នោះ​យើង​អាច​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ​ជា​ពិសេស​គឺ​តាមរយៈ​ក្រុមហ៊ុន​អន្តរជាតិ​ដូចជា​ អេ អាយ អេ»។

លោក​ស្រី Pauline Teoh អគ្គនាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ អេ អាយ អេ ខេមបូឌា បាន​អភិវឌ្ឍ​ដល់​កម្រិត​នេះ​​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចំនួន​ទី​ប្រឹក្សា​ផែន​ការ​ជីវិត AIA បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​សម្រាប់​ខ្ញុំ ការដែល​យើង​មាន​សមាជិក Court of the Table ត្រឹម​តែ​ក្នុង​រយៈពេល​២ឆ្នាំនៃ​ប្រតិបត្តិការ​របស់​យើង គឺ​ជា​ការ​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​មួយ​។ ជាមួយ​នឹង​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី អេ អាយ អេ ខេមបូឌា និង​សម្ព័ន្ធ អេ អា អេ ទាំងមូល ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ធំ កាន់​តែ​ប្រសើរ និង​កាន់​តែ​ប្លែក​ពី​ទី​ប្រឹក្សា​ផែន​ការ​ជីវិត AIA ក្នុង​ការ​ការពារ​ហិរញ្ញវត្ថុ​នៃ​ប្រជាជន​កម្ពុជា»។

អេ អាយ អេ (ខេមបូឌា) ឡាយ​ហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) គឺ​ជា​បុត្រ​សម្ព័ន្ធ ​និង​ជា​កម្មសិទ្ធិ​ទាំង​ស្រុង​របស់ AIA Group Limited (“AIA”) ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​យោង​តាម​ទីផ្សារ​មូលធន​នីយកម្ម។

សម្ព័ន្ធ​ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន១៨នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​មាន​សាខា និង​បុត្រសម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ទាំង​ស្រុង នៅ​ហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូ​នេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ព្រម​ទាំង​បុត្រសម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ ៩៧​ភាគ​រយ​នៅ​សិរីលង្កា និង​ការ​វិនិយោគ​រួម​គ្នា​ ៤៩​ភាគ​រយ​នៅ​ឥណ្ឌា។

AIA ក៏​ទទួល​បាន​ការ​អនុញ្ញាត​សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា តាមរយៈ​បុត្រសម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​១០០ភាគរយ។ AIA គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក (លើក​លែង​ជប៉ុន) ដោយ​យោង​លើ​បុព្វលាភ​ធានា​រ៉ាប់រង​ជីវិត និង​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​ភាគ​ច្រើន​របស់​ខ្លួន។ AIA មាន​ទ្រព្យ​សរុប ២៣០ពាន់លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ តាម​រយៈ​បណ្ដាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃ​គូ និង​ធនធាន​មនុស្ស​នានា​ទូ​ទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានា​រ៉ាប់រងច្រើន​ជាង៣៣​លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានា​រ៉ាប់រង​តាម​ក្រុមហ៊ុន​នានា​ច្រើន​ជាង​១៦លាន​នាក់។

អត្ថបទ៖ លីដា