ស្ទើ​រស្រក់ទឹកភ្នែក! Honda ​ប្រាប់​កីឡាករ​ថា​ឱ្យ​ធ្វើ​រឿង​នេះ​ដាក់​អ្នក​គាំទ្រ ​ហាម​ដើរ​អោន​មុខ​ចុះ​

  • 2019-09-10 14:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ​ក្រោយ​ចប់​ការ​ប្រកួត​បាន​ដើរ​ជាមួយ​ក្រុម​កីឡាករ​កម្ពុជា ដើម្បី​អរគុណ​ដល់​ពួកគេ​ដែល​ចំណាយ​ពេល​មាន​តម្លៃ​មក​ទស្សនា​ការ​ប្រកួត​របស់​ជម្រើស​ជាតិ។

ប្រាប់​ទៅ​ក្រុម​កីឡាករ​ទាំង​អស់ Honda ​និយាយ​ខ្លាំង​ៗ​ថា​៖ “​យើង​លេង​បាន​ល្អ​ហើយ ​យើង​គួរ​សប្បាយ​ចិត្ត ​មោទនភាព​ខ្លួន​ឯង ​យើង​ត្រូវ​អរគុណ​អ្នក​គាំទ្រ ​យើង​ជា​ក្ដី​ស្រមៃ​របស់​ពួកគេ។ យើង​មិន​ត្រូវ​ដើរ​អោន​មុខ​នោះ​ទេ ​យើង​ត្រូវ​សប្បាយ​ចិត្ត​ចំពោះ​ខ្លួន​ឯង”។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ឆ្លង​កាត់​២​ប្រកួត​ជម្រុះ World Cup 2022 ​កន្លង​ទៅ​នេះ ​បាន​លទ្ធផល​ស្មើ​ហុងកុង ១-១ ​និង​ចាញ់​ក្រុម​ខ្លាំង​បារ៉ែន ​១-០។ នេះ​ជា​ការ​ចាប់​ផ្ដើម ​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​អន្តរជាតិ៕

អត្ថបទ៖ ប្រុស យុទ្ធ