ដឹងកម្ពុជា អ្នកគាំទ្រលេខ១ ជាង៥ម៉ឺននាក់ Honda បង្ហោះបែបនេះភ្លាម
- 2019-09-11 07:18:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងកម្ពុជា អ្នកគាំទ្រលេខ១ ជាង៥ម៉ឺននាក់ Honda បង្ហោះបែបនេះភ្លាម
ចន្លោះមិនឃើញ
កម្ពុជា បានបង្កើតកំណត់ត្រាមួយ ដោយមានអ្នកគាំទ្រចូលទស្សនាការប្រកួតនៅយប់មិញរហូតដល់៥៥ ០០០នាក់ច្រើនជាងគេបំផុតក្នុងតំបន់។
បើទោះជាចាញ់បារ៉េន ១-០ មែន ប៉ុន្តែកម្ពុជាបានបង្ហាញទម្រង់លេងល្អ រហូតដល់ Honda អ្នកចាត់ការពេញចិត្ត ក៏ដូចជាអ្នកគាំទ្រពេញ១ប្រទេសស្ងើចសរសើរជាមួយទម្រង់លេងល្អផងដែរ។ ជាមួយការគាំទ្រភ្លូកទឹកភ្លូកដីនេះ អ្នកចាត់ការសញ្ជាតិជប៉ុន បានបង្ហោះនៅលើបណ្ដាញសង្គមថា កម្ពុជាស្ថិតនៅដំណាក់កាលដំណើរការនៅឡើយទេ។ អរគុណសម្រាប់អ្នកគាំទ្រ ៥៥ ០០០នាក់។
អ្នកចាត់ការរូបសង្ហារខាងលើបានបញ្ជាក់ទៀតថាកីឡាករមានជំហររឹងមាំ មិនត្រូវអន់ចិត្ត ឬសោកស្ដាយដែលលេងមិនឈ្នះគេនោះទេ។ ក្រុមទាំងមូលត្រូវមានមោទនភាពលើខ្លួនឯង ទើបអាចអភិវឌ្ឍសមត្ថភាពទៅមុខទៀតបាន៕