iPhone 11/11 Pro លក់ដាច់ជាងគេរំពឹងទុក ដោយសារចំណុចថ្មីមួយ

  • 2019-09-17 01:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo ​បាន​បង្ហាញ​ការ​ព្យាករណ៍​ថា iPhone 11 និង iPhone 11 Pro នឹង​មាន​តួ​លេខ​លក់​ចេញ​កាន់​តែ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ស្រប​ពេល Apple ​កំណត់​ការ​ដាក់​លក់​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២០ ​កញ្ញា​ខាង​មុខ។

ប្រភព​ខាង​លើ​សង្កត់​ធ្ងន់​ថា​ចំណុច​រសើប​នៃ​កំណើន​ការ​លក់ iPhone ឆ្នាំ​នេះ ក៏​ទាញ​ចេញ​ពី​កត្តា​នៃ​ជម្រើស​ពណ៌​ថ្មី​ចំនួន​ពីរ។ ក្នុង​នោះ​រួម​មាន​ពណ៌​ Midnight Green លើ​ iPhone 11 Pro និង​ពណ៌​បៃតង​ជាមួយ​ពណ៌​ស្វាយ​មាន​លើ iPhone 11 ដែលសុទ្ធសឹង​ជា​ជម្រើស​ពណ៌ថ្មី។

ជាង​នេះ​សម្រាប់ iPhone 11 Pro ទំនង​នឹង​លក់​ដាច់​ខ្លាំង​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក ស្រប​ពេល iPhone 11 ប្រភេទ​ធូរ​ថ្លៃ​រំពឹង​ត្រូវ​ប៉ាន់​នៅ​ទីផ្សារ​ប្រទេស​ចិន។ ចំពោះ​ទំហំ​នៃ​ការ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ ២០១៩ អាច​នឹង​កើន​ដល់​ចន្លោះ ៧០-៧៥ លាន​គ្រឿង៕​​

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា