បង្ហាញការពិត​ ៨យ៉ាង​គួរដឹងពីដំណើរការ​ថត​រឿង "IT Chapter 2"

  • 2019-09-19 04:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំ​មាន​ចំណងជើង​ថា​ "IT” ជា​ខ្សែភាពយន្ត​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៧ ដែល​ផលិតឡើង​ផ្អែក​តាម​ប្រលោមលោក​របស់​លោក​ Stephen King ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៨៦។

ជា​រឿង​បង្ហាញ​ពី​សិស្ស​សាលា​ ៧នាក់​ដែល​ត្រូវ​បាន​គេ​មើល​ងាយ​ក្នុង​សាលា ប៉ុន្តែ​ពេល​ធំ​ឡើង​ពួកគេ​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​មនុស្ស​ក្លាហាន​ និង​ជោគជ័យ​គួរ​ឲ្យសរសើរ។ ឈាន​ចូល​ដល់​ភាគ​ទី ២ មានន័យ​ថា​ "IT Chapter Two” តួ​ក្មេងៗទាំង​នោះ​ក៏ក្លាយ​ជា​មនុស្ស​ពេញវ័យ​ ប៉ុន្តែ​ក៏​ត្រូវ​ជួប​ប្រទះ​រឿង​ជា​ច្រើន​ ពិសេស​ត្រូវ​ទប់ទល់​នឹង​ ការ​វិល​ត្រឡប់​មក​វិញ​របស់​ IT។

ខ្សែភាពយន្ត​នេះ​ផលិតឡើង​ដោយ​ផ្ចិតផ្ចង់​បំផុត​ អ៊ីចឹង​ចង់​ដឹង​ថា​តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​លោក​អ្នក​មិនធ្លាប់​បាន​ដឹង​ពីក្រោយ​ការ​ថត​នេះ? ដូចនេះ​សូម​មកជ្រាបរឿង​រ៉ាវ​ទាំង​ ៨​យ៉ាង​ដូច​តទៅ៖

. ក្នុង​ឈុត​មួយ​ ត្រូវ​ប្រើ​ឈាម​ក្លែងក្លាយ​ដល់ទៅ​ជិត​ ២ម៉ឺនលីត្រ ដើម្បី​ចាក់ចូល​អាង​ទឹក។ នេះ​ជា​ឈុត​ស្ថិត​ត្រង់វគ្គ​ Bevery (សម្ដែង​ដោយ​ Jessica Chastain) ត្រូវ​ប្រឈម​មុខ​ជាមួយ​ Pennywise។

. តួក្មេងៗ​ត្រូវ​គេ​ប្រើ​បច្ចេកទេស​ជំនួយ​ឲ្យ​មើល​ទៅ​នៅតែជា​ក្មេងដូចកាល​ពីរឿង​ភាគ​ទី ១។ ការ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​ ក៏​ដោយ​សារ​ក្មេងៗទាំង​នោះ​ស្ទើរ​តែ​ទាំង​អស់​ បាន​ចម្រើន​វ័យលឿន ធំ​ប្លែក​ខ្លាំង ខុសឆ្ងាយ​ពី​ភាគ​ ១ ដែល​ថតកាល​ពី ២ឆ្នាំមុន​។ ក្នុង​ចំណោម​ពួកគេ មាន​តែ Sophia ទេ​ដែល​នៅ​តែ​រក្សា​សភាព​ដូច​ភាគ​មុន ក្រៅ​ពីនោះ​ពេញ​កម្លោះអស់ហើយ។

. ម្ចាស់​ស្នាដៃ​ប្រលោមលោក​គឺ Stephen King តែង​ជួយ​ណែនាំ​ ផ្ដល់គំនិតល្អៗ​ដល់​ផលិតករភាពយន្ត​ ហើយ​ថែម​ទាំង​បាន​ជួយ​បង្ហាញ​ឈុត​ថ្មីៗ​ឲ្យ​រឿង​កាន់​តែ​គួរ​ឲ្យចាប់​អារម្មណ៍​ទៀត។

. ក្នុង​រឿង​តួ​សម្ដែង​ទាំង​អស់​ សម្ដែង​ឈុត​គ្រោះ​ថ្នាក់​ដោយ​ខ្លួនឯង។ ក្នុង​នោះ​ខ្លះ​ត្រូវ​ហក់​ពី​លើ​កន្លែង​ដែល​ខ្ពស់​ ខ្លះ​ត្រូវ​ថត​ឈុត​រត់​រហូត​ឈឺសាច់ដុំ។ តួ​យ៉ាង​ដូច​ Bill Hader ដេល​សម្ដែង​ជា​តួ​ Richie ត្រូវ​រង​របួស​ ប៉ុន្តែ​មិន​ខ្លាំងប៉ុន្មានទេ។ ក្រៅ​ពី​នេះ​ ពួកគេ​ក៏​ត្រូវ​ឈាម​ក្មេង​ក្លែង​ក្លាយ​ទឹកកខ្វក់​ស្រោច​ពេញ​ខ្លួន​ស្ទើរ​គ្រប់ពេល​ថត។

. តាមអ្នកដឹកនាំរឿងដ៏ល្បី​ Guillermo del Tero ប៊ិះ​នឹងត្រូវ​បាន​ក្លាយ​ជា​តួ​អង្គ​ក្នុង​រឿង​ភាគ ២​នេះ​ទៅ​ហើយ។ លោក​ត្រូវ​បាន​ Andy Muschietti ដែល​ជា​ផលិតកររឿង​ "IT” ចង់ឲ្យ​ជួយ​សម្ដែង​ជា​តួ​អង្គ​ម្នាក់​ក្នុង​រឿង​ ត្រង់​វគ្គ​ Ben រត់​មកជួប​ ពេល​គេច​ពី​ Pennywise។ លោក​ថា​ បើ​ Guillermo សម្ដែង​មែន ត្រងើ​ឈុត​នោះ​អាច​នឹង​មាន​រយៈពេល​លើស​ពី ៥នាទីទៅទៀត។

. ឈុត​ប្រយុទ្ធ​ចុង​ក្រោយ​ ត្រូវ​បាន​ថត​នៅ​ក្នុង​អាងទឹក​ដ៏​ធំ​មួយ​ទំហំ ២២ម៉ែត្រ ហើយ​ផ្ទុក​ទឹក​មាន​កម្ដៅឧណ្ណៗ​ដល់ទៅ​ជិត​ ៧០ម៉ឺនលីត្រ។ ទាំង​តួ​សម្ដែង​ និង​ក្រុម​ការងារ​ត្រូវ​ឈរ​ត្រាំ​ទឹក​ជម្រៅ​ ១ម៉ែត្រ​កន្លះ​ រយៈពេល​យូរណាស់ទម្រាំ​ថត​ចប់។

. Isaiah Mustafa ដែល​សម្ដែង​ជា​តួ​ Mike ពេល​ធំឡើង​ ស្ទើរ​តែ​ខកខាន​ពិធីមង្គលការ​របស់​ខ្លួន​ទៅ​ហើយ​ ព្រោះ​តែ​ត្រូវ​ថត​រឿង​ "IT Chapter 2” នេះ។ ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពីវិបសាយ​ Insider តារា​រូបនេះ​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ត្រឡប់​មក​វិញ​ ដើម្បី​ឆ្លងកាត់​វគ្គ​តេស្ត​តួ​ចុង​ក្រោយ​ នៅ​៥ម៉ោង​មុន​លោក​ចេញ​ពី​ទីក្រុង​ ដើម្បី​រៀបចំ​មង្គលការ។​ ជា​សំណាង​គូដណ្ដឹង​របស់​លោក​ជា​មនុស្ស​ចេះ​យោគយល់​ ទើប​លោក​អាច​បញ្ចប់​ការងារ​នេះ​ដោយជោគជ័យ ទើបមាន​មុខ​ក្នុង​រឿង​តែម្ដង។

. បំណង​ដែល​ Finn Wolfhard ចង់​បាន​ Bill សម្ដែង​ជា​តួ​របស់​ខ្លួន​ពិត​ជា​បាន​សម្រេច​។ តារា​ជំទង់​ម្នាក់​នេះ ស្នើ​សុំ​ឲ្យ​អ្នក​ដឹក​នាំ​ជ្រើស​តួ​ Bill Hader សម្ដែង​ជា​តួ​របស់​ខ្លួន​ក្នុង​រឿង "IT Chapter 2”។

ជាលទ្ធផល​ អ្នក​ដឹកនាំ​ក៏​បាន​ទាក់ទង​ទៅ​ Bill តាម​សំណើរ​របស់​ Finn ក៏ដោយសារ​រូបរាង​ មុខមាត់​ដូចគ្នា​របស់​អ្នក​ទាំង​ ២​ ពិសេស​បែប​កំប្លែងៗ​ទៀត​ ដូចនេះ​តារា​សម្ដែង​ណា​សមនឹង​សម្ដែង​តួ​ Richie ក្រៅ​ពី Bill ទេ៕

ប្រភព៖ Insider   ប្រែ​សម្រួល៖ យី សុធារី