មិត្ត Zidane ​សរសើរ​ទីលាន​អង្គការ​ផ្កាយ​សមុទ្រ តាម​ស្ដង់ដារ​អន្តរជាតិ​

  • 2019-09-28 05:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steve McManaman ​អតីត​មិត្ត​រួម​ក្រុម Zidane ​នៅ​ក្លឹប Real Madrid ​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ដោយ​បាន​ចុះ​ផ្ទាល់​ដល់​ទីលាន​របស់​អង្គការ​ផ្កាយ​សមុទ្រ​។

McManaman ​គ្រាន់​តែ​ឈាន​ជើង​ចុះ​ពី​ឡាន​ភ្លាម ​ឃើញ​ទីលាន​ក៏​ស្រស់​ស្អាត​របស់​អង្កការ​ផ្កាយ​សមុទ្រ ​និង​ក្មេង​ៗ​កំពុង​រង់ចាំ​នោះ ​ក៏​និយាយ​សរសើរ​ដល់​ការ​រៀប​ចំ​ភ្លាម​តែ​ម្ដង។ ​អតីត​កីឡាករ Liverpool , Real Madrid ​ថា​ទីលាន​របស់​អង្គការ​នេះ គឺ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក និង​ស្មៅ​ល្អ ​តាម​ស្តង់ដារ​របស់ FIFA ​ដាក់​ឱ្យ។

កញ្ញា​ ជួប វិច្ឆិកា ​ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ​បាន​បញ្ជាក់​ថា​វត្តមាន​របស់​លោកMcManaman ​គឺ​មក​តាម​រយៈ FIFA ​ដែល​ជា​ដៃ​គូ​សហការ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ផ្ទាល់​តែ​ម្ដង។ ​លោក​មក​ទី​នេះ ដើម្បី​ពិនិត្យ​មើល​ការ​រៀប​ចំ​របស់​អង្គការ ​ក៏​ដូចជា​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ៗ​ផ្ទាល់​តែ​ម្ដង។ កញ្ញា ​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា លោកMcManaman ​តំណាង FIFA ​នេះ គឺ​សរសើរ​ទីលាន​របស់​អង្គការ​នេះ​ណាស់ ​ថា​ស្អាត និង​មាន​ស្ដង់ដា។

អង្គការ​ផ្កាយ​សមុទ្រ ​មាន​កីឡាករ កីឡា​ការិនី ​សរុប​ជា​ច្រើន​ពាក់​នាក់ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បូក​រួម​ទាំង​យុវជន​គ​ថ្លង់ ​យុវជន​ខ្សោយ​ប្រាជ្ញា ​និង​យុវជន​ផ្សេង​ៗ​ទៀត។ អង្គការ​នេះ​ទទួល​ស្គាល់​និង​ជំនួយ​ផ្ទាល់​ពី​ខាង​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួកគេ​តែងតែ​មាន​ការ​ប្រកួត​បាល់ទាត់​កម្រិត​យុវជន ​និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត ដើម្បី​ឱ្យ​ក្មេង​ៗ ​មាន​ឱកាស​ចូល​រួម​ប្រកួត​បង្កើត​មិត្តភាព ​និង​ការ​ជា​លេង​កីឡា​ទាំង​អស់​គ្នា៕

រូបភាព៖ FFC

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី