កំហុស​ធំ​មួយ​របស់​ប្រធាន​ក្រុម Arsenal ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បន្ទោស​ហុយផ្សែង

  • 2019-10-01 03:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​របស់ Arsenal បាន​បន្ទោស​ប្រធាន​ក្រុម​ថ្មី Granit Xhaka បន្ទាប់​ពី​គេ​បាន​ឱន​ក្បាល​ចុះ​ក្រោម ពេល​ដែល ​Scott McTominay ​របស់ Man Utd ទាត់​សំដៅ​ទី ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់។

​នៅ​ជិត​ចប់​វគ្គ​ទី​មួយ ម្ចាស់​ផ្ទះ Man Utd រក​បាន​គ្រាប់​បាល់​មុន ដោយ​កីឡាករ McTominay ទាត់​ចេញ​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់ ខណៈ Xhaka បាន​ឱន​ក្បាល​ចុះ​ព្យាយាម​គេច​​បាល់។ ចំណុច​នេះ​បាន​​នាំ​ចិត្ត​អ្នក​គាំទ្រ​ Arsenal​ មួយ​ចំនួន​ខឹង​ជា​ខ្លាំង។

Xhaka ទើប​តែ​ត្រូវ​លោក Unai Emery តែងតាំង​ជា​ប្រធាន​ក្រុម​ថ្មី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប៉ុន្តែ​អ្នក​គាំទ្រ​មិន​រីករាយ​នឹង​កំហុស​របស់​គេ​​កាល​ពី​យប់​មិញ​ឡើយ។ អ្នក​គាំទ្រ​ម្នាក់​បាន​និយាយ​ឌឺ​ទៅ​កាន់ Xhaka ថា ប្រធាន​ក្រុម​ពិត​ល្អ​និង​ឆ្លាត​ណាស់ ដែល​បាល់​គេ​ស៊ុត​ឱន​ក្បាល​ចុះ។

យ៉ាងណា​លទ្ធផល ១-១ មិន​អាក្រក់​ពេក​ទេ​សម្រាប់ Arsenal ពោល​ពួក​គេ​បាន​ឡើង​មក​ឈរ​លេខ​៤​នៅ​តារាង​ពិន្ទុ Premier League៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម