ត្រចៀកកាំបង្អួតម៉ាសផ្លែឈើដែលធ្វើឲ្យមុខក្មេងជាងវ័យ១០ឆ្នាំ
- 2019-10-02 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រចៀកកាំបង្អួតម៉ាសផ្លែឈើដែលធ្វើឲ្យមុខក្មេងជាងវ័យ១០ឆ្នាំ
ចន្លោះមិនឃើញ
ជាមួយនឹងរូបមន្តថែសម្រស់ធម្មជាតិរបស់ខ្លួន តារាសម្ដែងស្រីជួរមុខចិន Zhao Wei បានឲ្យដឹងថា ខ្លួនអាចរក្សាសម្រស់ឲ្យក្មេងជាងវ័យដោយមិនចាំបាច់ចំណាយថវិការច្រើន។
តារាសម្ដែងស្រីចាស់វស្សាចិន Zhao Wei បានបង្ហាញខ្លួននៅព្រលានយន្តហោះប៉េកាំង ប្រទេសចិនដើម្បីបំពេញការងាររបស់ខ្លួន។ នៅក្នុងកម្រងរូបភាពដែលគេចាប់បាន ស្រីស្អាតវ័យ៤៣ឆ្នាំ បានទុក មុខហ្សីនទាំងស្រុង ពោលគឺគ្មានជំនួយពីក្រែមម្សៅឡើយ។
រូបភាពទាំងនេះបានធ្វើឲ្យអ្នកម្ដាយកូន១ ទទួលបានការស្ញប់ស្ញែងជាខ្លាំង ដ្បិតវ័យជ្រេហើយតែសាច់នៅតែចាំបានល្អ។ ដើម្បីមានសុខភាពស្បែកស្អាតដូចនេះ មុននេះបន្តិចនៅលើបណ្ដាញសង្គមរបស់ខ្លួន តួរឿង ព្រះនាងយេយេ បានចែករំលែករូបមន្តម៉ាសបិទមុខ ដែលខ្លួនតែងប្រើដើម្បីទទួលបានសាច់ម៉ដ្ឋស្អាត។
តាមនោះដែរ ម៉ាសដែលតារារូបនេះតែងបិទនោះគឺផ្សំឡើងពីផ្លែឈើរួមមានផ្លែគីវី ទឹកដោះគោ ទឹកឃ្មំ និងសារាយសមុទ្រ។ នាងក៏បានបន្ថែមផងដែរថា ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើម៉ាសនេះឲ្យបាន២ដងក្នុង១សប្ដាហ៍៕
ចុចអាន៖ ៣វិធីសាមញ្ញ បំបាត់ការធុញទ្រាន់ដោយសារក្បាលជង្គង់ខ្មៅ ពិបាកស្លៀកពាក់