កម្រ​ឃើញ​​! ម្សិលមិញ​ប៊ូខាវ សាក​ក្បាច់​គុន​ជាមួយ​សែនឆ័យ​​ផ្អើល​បណ្ដាញ​សង្គម​

  • 2019-11-19 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៊ូខាវ​និង​សែនឆ័យ​ ត្រូវ​បាន​ប្រទេស​ថៃ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​ក្បាច់​គុន​របស់​គេ​ទៅ​ហើយ។ ប៉ុន្តែ​អ្វី​ដែល​​គ្រប់គ្នា​កម្រ​ឃើញ​នោះ​គឺ​អ្នក​ទាំង​ពីរ​សាក​ក្បាច់​គុន​គ្នា។

​យ៉ាងណា កាល​ពី​យប់​មិញ​ផេក​​របស់​ក្លឹប Yokkao បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​ប៊ូខាវ​និង​សែនឆ័យ​សម​ក្បាច់​គុន​គ្នា​លើ​សង្វៀន ដែល​មិន​មែន​ជា​ការ​វាយ​ពិត​ប្រាកដ​ទេ។ វីដេអូ​ប្រមាណ​ជិត​១​នាទី ​ប៊ូខាវ​និង​សែនឆ័យ​​បាន​បញ្ចេញ​ស្នៀត​ដាក់​គ្នា យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ត្រឹម​១២​ម៉ោង​វីដេអូ​​សាក​ក្បាច់​គុន​របស់​អ្នក​ទាំង​ពីរ​ទទួល​បាន​ការ​ទស្សនា​លើ​ហ្វេសប៊ុក​ដល់​ទៅ​​ជាង​១៨​ម៉ឺន​ដង និង​៤​ពាន់​ Share។​ បញ្ជាក់​ថា កីឡាករ​ទាំង​ពីរ​រូប​នេះ​សុទ្ធ​តែ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​ពិសេស​ប៊ូខាវ​ទើប​តែ​មក​វាយ​ក្នុង​កម្មវិធី MAS fight កាល​ពី​ពេល​ថ្មីៗ​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ