Suho ក្លាយជាសមាជិកម្នាក់ទៀតរបស់ EXO ដែលចេញអាល់ប៊ុមទោលដំបូងឆាប់ៗ
- 2020-02-19 06:16:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suho ក្លាយជាសមាជិកម្នាក់ទៀតរបស់ EXO ដែលចេញអាល់ប៊ុមទោលដំបូងឆាប់ៗ
ចន្លោះមិនឃើញ
Suho នឹងក្លាយជាសមាជិកបន្ទាប់របស់ EXO ដែលបង្ហាញខ្លួនជាតារាចម្រៀងទោលក្នុងពេលឆាប់ៗ។
នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ផលិតកម្ម SM បានចេញមុខបញ្ជាក់ថា Suho មេក្រុម EXO កំពុងត្រៀមខ្លួនបង្ហាញអ្វីថ្មីសម្រាប់អ្នកគាំទ្រ ពិសេសចេញផ្សាយនូវអាល់ប៊ុមទោលដំបូងបង្អស់ក្នុងអាជីពជាតារារបស់ខ្លួន។ ផលិតកម្មក៏បានបន្ថែមដែរថា៖ «សម្រាប់ពេលវេលាជាក់លាក់នោះ មិនទាន់ច្បាស់នៅឡើយ ប៉ុន្តែបើសម្រេចយកថ្ងៃណាប្រាកដ នោះយើងនឹងជូនដំណឹងជាបន្ត»។
ជាការពិត Suho ពេលនេះត្រូវក្លាយជាសមាជិក EXO ទី៤ ហើយដែលមានស្នាដៃអាល់ប៊ុមទោលផ្ទាល់ខ្លួន បន្ទាប់ពី Lay, Chen និង Baekhyun៕