លោក​ ទេព​ ឡុងរចនា៖​ នៅ​ពេល​ខាង​មុខ​ វិសាខា​ នឹង​ក្លាយ​ជា​ក្រុមបាល់ទាត់​ខ្លាំង​មួយ​នៅ​កម្ពុជា​

  • 2020-03-20 08:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​កងយោធពលខេមរភូមិន្ទ​(ទ័ព)​ សរសើរ​ក្រុម​បាល់ទាត់​វិសាខា​ ថា​នៅ​ពេល​ខាង​មុខ​បន្តិច​ទៀត​ក្រុម​មួយ​នេះ​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​កម្ពុជា​បើ​ទោះ​ជា​ឥលូវ​មាន​លទ្ធផល​មិន​សូវ​ល្អ​គាប់ប្រសើរ​ក៏​ដោយ។​

ការ​អះអាង​របស់​លោក​ ទេព​ ឡុងរចនា​ ថា​ក្រុម​វិសាខា​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​កម្ពុជា​នេះ​ គឺ​លោក​សំអាងលើ​ក្លឹប​នេះមាន​ធនធាន​កីឡាករ​ច្រើន​ ហើយមួយ​វិញទៀត​ក្លឹប​ទើប​តែ​បង្កើត​នេះ​មាន​ថវិកា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ ដូច្នេះ​ហើយ​បើ​ទោះ​ជា​ពេល​នេះ​ ឬ​ការ​ប្រកួត​អំឡុង​ពេល​នេះមិន​ទាន់​ជោគជ័យ​​ក៏​ដោយក្ដី។​

គ្រូ​បង្វឹក​ជើងចាស់​ខាង​លើ​នេះ​ តែងតែ​សរសើរ​ពី​ការ​រៀបចំ​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​រួម​ និង​ការ​ធ្វើការ​របស់​ក្រុម​ការងារ​ផ្សេង​របស់​វិសាខា​ ថា​ពិត​ជា​ធ្វើ​បាន​ល្អ​ ដែល​ពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ក្លឹប​ក្នុង​ស្រុក​ណា​អាច​ធ្វើ​ដូច។​

ក្រុមវិសាខា

​បច្ចុប្បន្ន​នេះ​ក្លឹប​បាល់ទាត់​វិសាខា​ គឺ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ៣​ មាន​៩ពិន្ទុ​ បន្ទាប់​ប្រកួត​បាន​៥ប្រកួត​ ឈ្នះ​៣​ និង​ចាញ់​២។​ ប្រកួត​ចុង​ក្រោយ​ក្នុង​ដី​របស់​ខ្លួន​ចាញ់​ក្រុម​ កងយោធពលខេមរភូមិន្ទ​ ១-០​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥​ មីនា​ ២០២០៕​

អត្ថបទ៖ នួន ស៊ីណា​