ជួន​ពេល​ផ្ទុះ COVID-19 ក្រុមហ៊ុន Xiaomi ទម្លាក់ Huawei ឡើង​ឈរ​លេខ ៣ បាន​សម្រេច​ហើយ

  • 2020-03-26 05:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​ស្មាតហ្វូន នា​ខែ​កុម្ភៈ ឆ្នាំ ២០២០ ការ​លក់​មាន​តួ​លេខ​ធ្លាក់​ចុះ​ប្រមាណ ៣៩ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់។ នេះ​បើ​តាម​របាយការណ៍​ពី Strategy Analytics បាន​ចុះ​ផ្សាយ។

ជួន​ពេល​ដែល​កំពុង​ផ្ទុះ​នូវ​វីរុស COVID-19 ​ក្រុមហ៊ុន Xioami ក៏​បាន​ទាញ​ផល​ចំណេញ​នា​ពេល​នោះ ដោយ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុមហ៊ុន Huawei ​ហើយ​ឡើង​ឈរ​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​ទី ៣ ក្នុង​លោក ដែល​នាំ​ចេញ​ស្មាតហ្វូន​បាន​ច្រើន​បំផុត។

នៅ​ខែ​កុម្ភៈ Xiaomi លក់​ស្មាតហ្វូន​បាន ៦ លាន​គ្រឿង ច្រើន​ជាង ៥០០ ០០០ ​គ្រឿង​ធៀប​នឹង Huawei។ តំណែង​លេខ ១ ​ធ្លាក់​ទៅ​លើ Samsung ដដែល​លក់​បាន ១៨,២ លាន​គ្រឿង ខណៈ Apple លក់​បាន ១០ លាន​គ្រឿង។ ជា​តួ​លេខ​រួម​មាន​ការ​លក់​ចេញ​ស្មាតហ្វូន​លើ​ទីផ្សារ​សរុប ៦២ លាន​គ្រឿង ធ្លាក់​ចុះ ៣៩ ភាគរយ​ធៀប​នឹង​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា Xiaomi បាន​ឆក់​យក​ឱកាស ក្នុង​ការ​ក្តោបក្តាប់​ប្រជាប្រិយភាព​នៃ​ស្លាកយីហោ​របស់​ខ្លួន​នៅ​ក្រៅ​ទីផ្សារ​ប្រទេស​ចិន នៅ​ពេល​កំពុង​ផ្ទុះ​វីរុស COVID-19 សោត​យ៉ាង​ដូច​ជា​នៅ​ទីផ្សារ​យក្ស​នៃ​ប្រទេស​ឥណ្ឌា Xiaomi ជា​ស្លាកយីហោ​លំដាប់​កំពូល ខណៈ​ដែល Huawei មិន​អាច​ឆក់​យក​តំណែង​នៅ Top 5 ផង​នោះ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា