Kane៖ បើ Spurs នៅតែបែបនេះ ខ្ញុំនឹងមិននៅរួមរស់ជាមួយទេ
- 2020-03-30 11:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane៖ បើ Spurs នៅតែបែបនេះ ខ្ញុំនឹងមិននៅរួមរស់ជាមួយទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បាននិយាយក្នុងពេលថ្មីៗនេះថា ប្រសិនបើក្លឹប Tottenham Hotspurs មិនរីកចម្រើនទៅមុខទេ ខ្លួននឹងមិននៅរួមរស់រហូតនោះទេ។
Kane បានលើកឡើងថា៖ " ខ្ញុំស្រលាញ់ Spurs ណាស់ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ថានឹងនៅទីនេះរហូតទេ ប៉ុន្តែប្រសិនបើ Spurs នៅតែបែបនេះ ខ្ញុំមិនមែនចេះតែនៅរាប់ឆ្នាំអញ្ចឹងនោះទេ " ។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំជាកីឡាករមានមហិច្ឆតា ខ្ញុំចង់ធ្វើឲ្យល្អជាងនេះ។ ដូច្នេះហើយ វាអាស្រ័យលើស្ថានភាពដែរ ប្រសិនបើទម្រង់លេងរបស់ក្លឹបដើរទៅមុខ ខ្ញុំអាចនឹងនៅទីនេះរហូត " ។
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានចូលរួមជាមួយ Spurs ជាង ១០ឆ្នាំហើយ ប៉ុន្តែបានលេងញឹកញាប់ ចាប់ពីឆ្នាំ២០១៥មក។ ចាប់ពីពេលនោះមក កីឡាកររូបនេះរកបាន ១៨១គ្រាប់៕