មកដឹងមូលហេតុ គួច ដានី ទាត់ប៉េណាល់ទីចូលយប់មិញអាជ្ញាកណ្ដាលអត់ឲ្យ?
- 2017-12-21 03:11:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ គួច ដានី ទាត់ប៉េណាល់ទីចូលយប់មិញអាជ្ញាកណ្ដាលអត់ឲ្យ?
ចន្លោះមិនឃើញ
កាលពីយប់មិញនេះការប្រកួតរវាងណាហ្គាវើល និងទ័ព វគ្គ Play off លីគកំពូលកម្ពុជាបានបញ្ចប់ត្រឹមលទ្ធផល ០-០ ក្នុងរយៈពេល៩០នាទីពេញ ដោយបន្ថែម ១៥នាទីពីរដងនៅតែមិនមានគ្រាប់បាល់។ ការប្រកួតបន្តទាត់ប៉េណាល់ទី ហើយ គួច ដានី ទាត់តំណាងឲ្យណាហ្គាមុនគេ ដោយទាត់ចូលទីបានសម្រេចតែអាជ្ញាកណ្ដាលមិនឲ្យ។
ទាក់ទងចំណុចនេះលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា នេះជាច្បាប់ថ្មីរបស់បាល់ទាត់គឺអ្នកទាត់ប៉េណាល់ទី មិនអាចរត់ដល់បាល់ហើយញាក់អ្នកចាំទីបានទេ។ អ្នកស៊ុតអាចរត់ពញ្ញាក់អ្នកចាំទីបានពីចម្ងាយ តែនៅពេលរត់ដល់បាល់ត្រូវតែស៊ុត ហើយបើមិនស៊ុតទម្លាក់ជើងចុះឬមានចេតនាពញ្ញាក់អ្នកចាំទីម្ដងទៀតនោះ គឺស្មើនឹងអត់ចូល។
សូមបញ្ជាក់ថា ទ័ពឈ្នះណាហ្គាវើល ដោយការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ ៤-៣ ដើម្បីឡើងទៅប៉ះព្រះខ័នរាជស្វាយរៀងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះនៅទឹកដីស្វាយរៀង ដែលនេះជាការប្រកួត Play Off លើកទី២ ដើម្បីស្វែងរក១ក្រុមទៅប៉ះបឹងកេត ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧វគ្គផ្ដាច់ព្រ័ត្រ៕