នេះ​ហើយ គំរូ​ផ្ទះតម្លៃ​ជាង​២ម៉ឺន​ដុល្លារ​ សម្រាប់​គ្រួសារ​មាន​ចំណូល​ក្រោម ៥០០ដុល្លារ

  • 2017-12-22 02:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ផ្ទះ​តម្លៃមធ្យម​ដែល​បង្ហាញ​វត្តមាន​ដំបូងគេ​នៅ​កម្ពុជា​​បាន​រំលេច​ផ្ទះគំរូ​ មើល​ទៅ​ពិតជា​គួរឲ្យ​ទាក់ទាញ​​សម្រាប់​គ្រួសារ​ថ្មីថ្មោង​​និង​មាន​ចំណូល​មធ្យម​រស់​នៅក្នុង​ជីវភាព​ដ៏​សមរម្យ​នៅទី​ប្រជុំជន​។

ផ្ទះ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​ ២ម៉ឺន​ដុល្លារ​ ទៅ​៣ម៉ឺន​ដុល្លារ ​ជា​គម្រោង​របស់​ក្រុមហ៊ុន​ World Bridge Land ​ស្ថិតនៅ​ភូមិទួល​ក្រសាំង​ ឃុំរកា​ខ្ពស់​ ​ស្រុកស្អាង​ ខេត្ត​កណ្តាល ​ចម្ងាយ​ប្រាំបី​គីឡូម៉ែត្រ​ពីក្រុង​តាខ្មៅ ​ដោយ​សាង​សង់ចំនួន​ ២២៩៧ខ្នង​។​

ផ្ទះ​នីមួយៗ​មាន​ទំហំ​ដី ៤​x ១០,៥​ម៉ែត្រការ៉េ​ ទំហំ​ផ្ទះ ៤​ម៉ែត្រ គុណ ៧​ម៉ែត្រ ​កម្ពស់​២​ជាន់ ​មាន​បន្ទប់​ដេក​ ០២ បន្ទប់​ទឹក​០១។ ផ្ទះ​ប្រភេទ​ទី​២ មាន​​ទំហំ​ដី ៦​ម៉ែត្រ គុណ ១០,៥​ម៉ែត្រ ទំហំ​ផ្ទះ ៦​ម៉ែត្រ គុណ ៧​ម៉ែត្រ កម្ពស់​២​ជាន់ មាន​បន្ទប់​ដេក ០៣ និង​បន្ទប់​ទឹក ០៣។ ​លំហ​មុខ​ផ្ទះ ១,៥​ម៉ែត្រ​និង​លំហ​ក្រោយ​ផ្ទះ ២​ម៉ែត្រ។ ​នេះបើតាម​ការ​បញ្ជាក់ពី​ភ្នាក់ងារ​លក់។​

​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​ផ្ទះគំរូ​ ដែល​លោក​អ្នក​អាច​ទៅទស្សនា​ដោយ​ផ្ទាល់ ​នៅសង្កាត់​ចាក់អង្រែ​ ​ទី​តាំង​មិនឆ្ងាយ​ប៉ុន្មាន​ពីស្ពាន​អាកាស​ក្បាល​ថ្នល់​៕​

(ប្លង់គំរូ)
(ការដ្ឋានសាងសង់)

ចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត