រ៉ូបកាត់​នំ​របស់ Margie ថ្លៃ​ខ្ពស់​កប់​មេឃ ដឹង​ហើយ​ស្រឡាំងកាំង​

  • 2017-12-26 09:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហាជន​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​បាន​ឃើញ​រ៉ូប​មង្គល​ការ​ដ៏​ស្រស់​ស្អាត​ របស់​តារា​សម្ដែង​ស្រី​ថៃ​ Margie ដែល​គ្រង​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង។

ក្នុង​ថ្ងៃ​ដ៏​សំខាន់​ក្នុង​ជីវិត​នេះ​ តារា​ស្រី​ភរិយា​អ្នក​ជំនួញ​វ័យ​ក្មេង​ Pok បាន​គ្រង​រ៉ូប​ដ៏​ប្រណីត​ស្រស់​ស្អាត​ដល់​ទៅ​ ៣​ឈុត។ ប៉ុន្តែ​ក្នុង​ចំណោម​ឈុត​ទាំង​នោះ​ ឈុត​ចុង​ក្រោយ​ពិត​ជា​ច្នៃ​ឡើង​ជាពិសេស​ ពី​លម្អ​ដោយ​គ្រាប់​គ្រីស្តាល់​ រំលេច​យ៉ាង​លេច​ធ្លោ។ រ៉ូប​កាត់​នំ​នេះ​ផងដែរ​ គឺ​ជា​ម៉ាក​របស់​ Tex Saverio របស់​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ​ គឺ​ខ្ពស់​មិន​ធម្មតា។

យោង​តាម​វិប​សាយ​ Siam Dara បាន​ឲ្យ​ដឹង​ថា​ ឈុត​ដែល​មាន​ទម្ងន់​ ៣៧​គីឡូក្រាម​នេះ​ មាន​តម្លៃ​រហូត​ទៅ​ដល់​ ៥លាន​បាត (ប្រមាណ​ ១៥២ ៥០០ដុល្លារអាមេរិក)។ វា​ពិត​ជា​ស្រស់​ស្អាត​ និង​ស័ក្ដិសម​ឥត​ខ្ចោះ​ ក្រោយ​ Margie គ្រង​ ក្នុង​ឱកាស​ដ៏​អស្ចារ្យ​ និង​មានន័យ​បំផុត​ក្នុង​ជីវិត​នេះ៕

ចុចអាន៖

ប្រភព៖ Siamdara   ប្រែ​សម្រួល៖ យី សុធារី