សុខ សោម៉ាវត្តី ទម្លាយរឿង លី វ៉ាហេទ យកបានចិត្តកូនស្រីរបស់ខ្លួន
- 2017-12-28 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សោម៉ាវត្តី ទម្លាយរឿង លី វ៉ាហេទ យកបានចិត្តកូនស្រីរបស់ខ្លួន
ចន្លោះមិនឃើញ
ទំនាក់ទំនងអ្នកមេម៉ាយក្ដៅស្រួយ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ កាន់តែមានភាពស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យមានព័ត៌មានខ្សឹបខ្សៀវថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតប្រាកដមែន តែខំព្យាយាមលាក់បាំង។
ជាក់ស្ដែងកាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ជាថ្ងៃបុណ្យណូអែល លី វ៉ាហេទ បានទិញកាដូរជូន សុខ សោម៉ាវត្តី និងកូនស្រីរបស់នាងឈ្មោះ Jasmine ដើម្បីបញ្ជាក់ពីទំហំដួងចិត្តដែលខ្លួនមានចំពោះម្ដាយកូនទាំងពីរ នាពេលកន្លងមក។
ពាក់ព័ន្ធកាដូរក្នុងថ្ងៃបុណ្យណូអែល សុខ សោម៉ាវត្តី បានឲ្យដឹងថា លី វ៉ាហេទ បានទិញតុក្កតាជូនកូនស្រីរបស់ខ្លួនជាច្រើន តែមិនបានទិញអ្វីជូននាងក្នុងថ្ងៃពិសេសនេះឡើយ ហើយចំពោះហេតុផលដែលធ្វើឲ្យកីឡាកររូបសង្ហាម្នាក់នេះជូនកាដូរទៅកូនស្រី ដោយសារតែរូបគេស្រឡាញ់ ចូលចិត្តក្មេង ។ ម្យ៉ាងទៀតកូនស្រីនាង ក៏ស្រឡាញ់ចូលចិត្ត វ៉ាហេទ ខ្លាំងណាស់ដែរ។
តួឯកស្រីក្នុងរឿង"អ្នកនាងម្ចាស់ឡឺកឺ"បាននិយាយថា៖" កូនស្រីខ្ញុំ Jasmine គាត់ស្រឡាញ់ចូលចិត្ត វ៉ាហេទ ណាស់ឲ្យតែជួប វ៉ាហេទ ម្ដងៗគេដឹងតែសប្បាយហើយ ព្រោះ វ៉ាហេទ គាត់ចូលចិត្តលេងជាមួយក្មេងអ៊ីចឹងហើយក្មេងក៏ស្រឡាញ់ចូលចិត្តគាត់វិញ"។
សុខ សោម៉ាវត្តី បញ្ជាក់ថា ចំពោះរឿង លី វ៉ាហេទ ទិញកាដូរជូនកូនស្រី មិនបានន័យថា តាមយកចិត្តយកថ្លើម ព្រោះតែស្រឡាញ់ខ្លួននោះទេ។ តាមពិតទំនាក់ទំនងនាង និងកីឡាករបាល់ទាត់រូបនេះគ្មានអ្វីលើសពីមិត្តភ័ក្ដិឡើយ៕ចុចអាន៖ ជុំវិញរឿងរ៉ាវ សុខ សោម៉ាវត្តី
ចុចអាន៖ស្លុតចិត្ត! អេដា ជួបគ្រោះថ្នាក់ធ្លាក់ពីលើភ្នំនៅឯក្រៅប្រទេស