Booysen ​​មិន​ទាន់​ច្បាស់​ពី​ក្លឹប​ថ្មី​របស់​ខ្លួន​នៅ​ឡើយ

  • 2017-12-29 02:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោន Booysen Shane មិន​ទាន់​ចុះ​កុង​ត្រា​ជា​មួយ​ក្លឹប​ណា​មួយ​នៅ​ឡើយ ក្រោយ​ចប់​កុង​ត្រា​ជា​មួយ​ក្រោន​នៅ​រដូវ​កាល​នេះ។

Booysen

​បើ​តាម​សម្ដី​របស់​​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​រូប​គេ​កំពុង​ចរចា​ជា​​មួយ​ក្លឹប​​​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្លឹប​មួយ​ចំនួន​ទៀត​ក្នុង​​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​រូប​គេ​ក៏​កំពុង​​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​មួយ​ចំនួន​នៅ​ក្រៅ​ស្រុក ហើយ​ក៏​កំពុង​ធ្វើ​ការ​ចរចា​ដូច​គ្នា​គឺ​មាន សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី។

​សូម​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​​​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ នឹង​អាច​ទៅ​ចូល​រួម​ជា​មួយ​ណាហ្គាវើល ហើយ​ក្រោយ​មក​ក៏​មាន​ព័ត៌មាន​ថា អាច​នឹង​ទៅ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ផង​ដែរ។ ​ប៉ុន្តែ​យ៉ាង​ណា​នេះ​មិន​ទាន់​ច្បាស់​ការ​ទាំង​អស់​។ ​​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង​ Booysen បាន​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន​កាល​ពី​​​ឆ្នាំ​២០១៥ និង​បាន​ជួយ​ក្រុម​នេះ​ឈ្នះ​ជើង​ឯក​​លីគ​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ​នោះ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី