សួន ឆាយ រំពឹងឈ្នះពាន Champion Snooker League ១០០% ក្រោយផ្ដួលជើងខ្លាំងសប្ដាហ៍មុន
- 2017-12-29 03:16:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួន ឆាយ រំពឹងឈ្នះពាន Champion Snooker League ១០០% ក្រោយផ្ដួលជើងខ្លាំងសប្ដាហ៍មុន
ចន្លោះមិនឃើញ
កីឡាករកំពុងលេចធ្លោនិងមានស្នាដៃល្អ សួន ឆាយ ថា រំពឹងឈ្នះពាន Champion Snooker League ១០០% តែម្ដងដោយសារតែផ្ដួលជើងខ្លាំង សុខ ភារ៉ា រួមហើយកាលពីសប្ដាហ៍មុននេះ។
សួន ឆាយ បានឲ្យដឹងថា ការប្រកួតកាលពីសប្ដាហ៍មុននេះហាក់ដូចជាលំបាកបន្តិចព្រោះប៉ះកីឡាករជើងខ្លាំងលេខ១កំពូលតារាង ប៉ុន្តែក្រោយយកជ័យជម្នះក្នុងប្រកួតនោះមកសង្ឃឹមលើកពានរង្វាន់ខាងលើនេះតែម្ដង។ ដោយសារតែមានការខំប្រឹងប្រែងហ្វឹកហាត់ រួមនិងបច្ចេកទេសលេងល្អ បច្ចេកទេសឃុំកូនពណ៌សបានល្អទើបអាចយកឈ្នះជើងខ្លាំងលេខកំពូលតារាងបាន។
កីឡាករដើមកំណើតមកពីខេត្តកំពតខាងលើបន្តថា ចំណោមកីឡាករដែលបេក្ខជនប្រកួតក្នុងកម្មវិធីពានរង្វាន់ Champion Snooker League នេះមានតែ សុខ ភារ៉ា ទេដែលជាឧបសគ្គតែឥលូវរូបគេបានយកឈ្នះរួចហើយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទៀតទេ ព្រោះសមត្ថភាពអ្នកដទៃនៅក្រោមខ្លួនទេ។ ជើងខ្លាំងរូបនេះបន្ថែមថា ចំណុចល្អដែលខ្លួនមាននោះគឺបុកត្រង់ និងឃុំកូនពណ៌សបានល្អ។
កីឡាករ សួន ឆាយ យកឈ្នះជើងខ្លាំង សុខ ភារ៉ា ដោយលទ្ធផល ៣-១ នាជំនួបសប្ដាហ៍ទី៧ថ្ងៃសៅរ៍ ទី២៣ ធ្នូកន្លងទៅនេះ ហើយបច្ចុប្បន្នកំពុងឈរលេខ១វិញមាន១០ពិន្ទុ។ កីឡាករទាំងអស់នឹងត្រូវផ្អាកការប្រកួតសប្ដាហ៍ទី៨សិនសម្រាកចូលឆ្នាំសកល៕