ពាន​ U14 U16 និង​នារី​ក្រុម​ណា​ខ្លះ​ឈរ​កំពូល​តារាង​ក្រោយ​បាន​ពាក់​កណ្ដាល​ផ្លូវ?

  • 2018-01-04 02:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គិត​ត្រឹម​ពេល​នេះ​ការ​ប្រកួត​​បាល់ទាត់​​នារី​ជ្រើស​រើស​ជើង​ឯក​លីគ​ឆ្នាំ​២០១៧ បាន​ដំណើរ​ការ​មក​​ដល់​សប្ដាហ៍​ទី​៦ហើយ​ ដោយ​ក្រុម​ខេត្ត​ស្វាយរៀង និង​ក្រុម​បាល់ទាត់​ខេត្ត​បាត់ដំបង កំពុង​ស្ថិត​នៅ​កំពូល​តារាង​​នៃ​ពូល​រៀង​ខ្លួន។

​ក្រុម​បាល់ទាត់​​នារី​ខេត្ត​បាត់ដំបង​ឆ្លង​កាត់​បាន​ ៦ សប្ដាហ៍​នៅ​ពូល A មាន​ ១៦ ពិន្ទុ​​ដោយ​ឈ្នះ​៥ និង​ស្មើ ១។ ស្រប​ពេល​ក្រុម​ខេត្ត​ស្វាយរៀង​ឆ្លង​កាត់​ការ​ប្រកួត​បាន​ចំនួន ៦ ប្រកួត​ដូច​គ្នា នៅ​ពូល B ក្រុម​នេះ​រក​បាន ១៦ ពិន្ទុ​ដូច​គ្នា ដោយ​ស្ថិត​នៅ​លេខ ១។

​ចំណែក​ការ​ប្រកួត​បាល់ទាត់​ផ្នែក​យុវជន​ក្រោម​អាយុ ១៤ ឆ្នាំ​វិញ​ បាន​​បញ្ចប់​ការ​ប្រកួត​ជើង​ទី​១ របស់​ខ្លួន​ហើយ ខណៈ​​ការ​ប្រកួត​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ​ ក៏​បាន​បញ្ចប់​ការ​ប្រកួត​ជើង​ទី​១ របស់​ខ្លួន​ដូច​គ្នា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី