ម៉ាស៊ីន​កុំព្យូទ័រ Gamer ​តម្លៃ ២ ពាន់​ដុល្លារ កុំមើល​កម្លាំង​ម៉ាស៊ីនខាងក្នង​ឲ្យ​សោះ​ឡើងកប់

  • 2018-01-09 01:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​យួរ​ដៃ Chromebook 11 អាច​កាន់​ថ្ម​ដល់ ១០ ម៉ោង ក្រុមហ៊ុន Acer ក៏​បន្ត​ចេញ​ម៉ាស៊ីន​កុំព្យូទ័រ Desktop ជំនាន់​ថ្មី​ឲ្យ​ឈ្មោះ Predator Orion 9000 គោលដៅ​សំខាន់​សម្រាប់​ក្រុម Gamer។ បន្សំ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ Cooling និង Airflow ជំរុញ​ឲ្យ​សមាសធាតុ​ជំនាន់​ក្រោយ​ក្នុង​តួ​ម៉ាស៊ីន​អាច​រត់​បាន​ស្រួល មាន​សំឡេង​តិច និង​មិន​ងាយ​ក្ដៅ។

បំពាក់​នូវ RAM ទំហំ 128GB ប្រើប្រាស់​អង្គ​គណនា Intel Core i9 ចំនួន ១៨-core អម​ដោយ​កាត​ក្រាហ្វិក​ភ្លោះ GeForce GTX 1080 Ti សាក​សម​នឹង​តម្លៃ​ចេញ​លក់ ១,៩៩៩ ដុល្លារ ។​ ខាង​ក្រោយ​មាន​រន្ធ​ដោត USB 3.1 Gen 2 ចំនួន ២ (ប្រភេទ Type-C ១ និង Type-A ១), រន្ធ USB 3.1 ចំនួន ៨ (ប្រភេទ Type-C ១ និង Type-A ៧)។​

ក្រុមហ៊ុន​តៃវ៉ាន់​នេះ​ក៏​បង្ហាញ​នូវ Laptop សម្រាប់ Gamer មួយ​ផ្សេង​ទៀត​ម៉ូដែល Nitro 5 អេក្រង់ ១៥ អ៊ីញ ប្រើ​នូវ​កាត​ក្រាហ្វិក Radeon RX560 មាន​ RAM 32GB និង SSD ទំហំ 512GB ហើយ​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ ​ឡើង​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ engadget   ប្រែ​សម្រួល៖ កៅ រក្សា