Panasonic​ ​បញ្ចេញ​រថយន្ត​អគ្គិសនី​ ​បច្ចេកវិទ្យា​ទំនើប​ហួស​ថ្លែង

  • 2018-01-11 07:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ផលិត​គ្រឿង​អេឡិចត្រូនិក​មាន​ប្រភព​ពី​ប្រទេស​ជប៉ុន​ ​Panasonic​ ​ទើប​បញ្ចេញ​ម៉ូដ​រថយន្ត​គំរូ​ថ្មី​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិព័ណ៌​គ្រឿង​បច្ចេកវិទ្យា​ធំ​បំផុត​ក្នុង​លោក​ដែល​កំពុង​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ ​(CES 2018)។

រថយន្ត​គំរូ​ដែល​ ​Panasonic​ ​បញ្ជេញ​ក្នុង​ឆ្នាំ​ ​២០១៨​ ​នេះ​ ​ក៏​ជា​ការ​អបអរ​ខួប​ ​១០០​ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ដែល​ចាប់​ផ្ដើម​រកស៊ី​ដំបូង​ក្នុង​ឆ្នាំ​ ​១៩១៨​ ​ជា​អ្នក​ផលិត​ជើង​អំពូល​ ​ហើយ​រីក​ខ្លួន​កាន់​តែ​ធំ​រហូត​ក្លាយ​ជា​អ្នក​ផលិត​គ្រឿង​អេឡិចត្រូនិក​ច្រើន​ប្រភេទ​សម្រាប់​ទីផ្សារ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ ​រថយន្ត​របស់​ ​Panasonic​ ​នឹង​ចេញ​ជា​លទ្ធផល​សម្រេច​ ​ហើយ​ចូល​ទីផ្សារ​យានយន្ត​អន្តរជាតិ​នា​ឆ្នាំ​ ​២០២៥។ បើ​តាម​ការ​បង្ហាញ​ពី​ ​Panasonic​ ​រថយន្ត​នេះ​ជា​ផលិតផល​ពិសេស៖

  • អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ។
  • ដោះ​ ​និង​ចាក់​សោ​ ​ដំណើរការ​ម៉ាស៊ីន​ ​និង​បញ្ជា​មុខងារ​នានា​ក្នុង​រថយន្ត​ដោយ​ការ​ស្កេន​ភ្នែក។
  • មាន​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​អ្នក​បើកបរ​មាន​អារម្មណ៍​ស្រស់ស្រាយ។
  • អាច​ភ្ជាប់​ជា​មួយ​នឹង​បណ្ដាញ​អ៊ីនធឺណិត​ ​និង​គ្រឿង​អេឡិចត្រូនិក​នានា​ដែល​មាន​ក្នុង​ផ្ទះ។
  • មាន​អេក្រង់​ ​4K Touch Screen​ ​ចំនួន​ ​៤​ ​ដើម្បី​ការ​កម្សាន្ត​ ​និង​បញ្ជា​ដំណើរការ​នានា​របស់​រថយន្ត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Dailymail | interestingengineering   ប្រែ​សម្រួល៖ រដ្ឋ