USB-C Storage កុំមើល​រូបរាង​​ខាងក្រៅ ​ខាង​ក្នុង​អាច​ផ្ទុក​បាន​រហូត 1TB

  • 2018-01-17 01:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ CES ២០១៨ ក្រុមហ៊ុន Western Digital បាន​បង្ហាញ​ឧបករណ៍​ Brand របស់ SanDisk ជាច្រើន ក្នុង​នោះ​ក៏​មាន USB-C External Storage stick ទំហំ​តូច​ជាងគេ តែ​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បាន​ដល់​ទៅ 1TB។ 

ក្រុមហ៊ុន Western Digital បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​គំរូ ដូច្នេះ​មិន​ទាន់​ដឹង​កាលបរិច្ឆេទ​ចេញ និង​តម្លៃ​នោះ​ទេ​។

Drive របស់ SanDisk នឹង​អាច​ប្រើ​បាន​ជាមួយ ទូរសព្ទ​, Laptop និង Desktop ដែល​អាច​ភ្ជាប់​ទៅ​នឹង​ USB-C បាន​។ 

ទំហំ Device តូច​តែ​មាន​សមត្ថភាព​ធំ ងាយស្រួល​ដាក់​តាម​ហោប៉ៅ​។ យ៉ាងណាមិញ ពុំ​ទាន់​ដឹង​ពី​ល្បឿន Read និង Write ទិន្នន័យ​នោះ​ទេ ខណៈ USB-C port អាច​ប្រើ​បញ្ជូន​ទិន្នន័យ​បាន​ដល់ 5Gbps។ 

តម្លៃ​លក់រាយ​របស់ Prototype អាស្រ័យ​លើ​ប្រភេទ​បច្ចេកវិទ្យា Flash។  External SSD ជាច្រើន​លក់​លើ​ទីផ្សារ​មាន Storage ទំហំ 1TB ដូចជា Samsung T5 Portable SSD មាន​ល្បឿន Read និង Write ដល់ទៅ 540MB ក្នុង​មួយ​វិនាទី។ 

Dell Portable Thunderbolt SSD អាស្រ័យ​លើ​បច្ចេកវិទ្យា Storage ដូចគ្នា​ប្រើ​ក្នុង Desktop និង Laptop អាច​មាន​ល្បឿន Read និង Write បាន​ដល់ 2650MB ក្នុង​មួយ​វិនាទី​។ ចំពោះ Thunderbolt 3 អាច​បញ្ជូន​ទិន្នន័យ​បាន​ដល់​ទៅ 40Gbps ឬ 5000MB ក្នុង​មួយ​វិនាទី​។ 

SanDisk មាន Storage drive មួយ​ចំនួន​អាច​ភ្ជាប់​ប្រើ USB-C មាន​ដូចជា Ultra USB Type-C Flash Drive មាន​ទំហំ​ពី 16GB ដល់ 128GB ប្រើ USB3.1 ជំនាន់​ទី ១។ មួយ​ទៀត​គឺ Ultra Dual Drive USB Type-C របស់ SanDisk មាន​ទំហំ​ពី 16GB ដល់ 256GB ក៏​ប្រើ USB3.1 ជំនាន់ទី១ ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន