ក្រុម​លេខ​២​ Never Care មក​ដល់​ខ្មែរ​ម្សិល​មិញ​ប្រាប់​រឿង​ភ្ញាក់​ផ្អើល​មួយ​

  • 2018-01-17 03:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Never Care ប្រាប់​រឿង​ភ្ញាក់​ផ្អើល​មួយ​​ពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ Mission Against Terror International Championship ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​គណៈប្រតិភូ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​បាន​​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​វេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃ​ទី​១៦​ ខែ​មករា​​នេះ។

សេនតូ ប្រធាន​ក្រុម Never Care ផ្តល់​​បទ​សម្ភាសន៍

ពេល​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​ល្ងាច​មិញ​ ប្រុស​ស្អាត​ សេនតូ​ ប្រធាន​ក្រុម​​ Never Care ដែល​ទទួល​បាន​ជើង​ឯក​រង​ពី​​ MATIC បាន​និយាយ​ថា​ ទម្រាំ​ក្រុម​របស់​ខ្លួន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​ក្រុម​របស់​ខ្លួន​ជួប​ការ​លំបាក​ខ្លាំង​។ នៅ​វគ្គ​សន្សំ​ពិន្ទុ​ ក្រុម​របស់​ខ្លួន​ស្ថិត​នៅ​ពូល​ B ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ស្ទើរ​ទាំង​អស់​ក្នុង​មាន​៤​ក្រុម​សុទ្ធ​តែ​​ជា​ជើង​ឯក​មក​ពី​៤​ប្រទេស​ ដូច្នេះ​ពួក​គេ​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ទម្រាំ​បាន​ឡើង​វគ្គ​បន្ត។

ប្រធាន​ក្រុម​ Never Care បញ្ជាក់​​ថា​ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ក្រុម​មក​ពី​សិង្ហបុរី​ពិត​ជា​​កើន​ឡើង​សមត្ថភាព​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ​តាម​ធម្មតា​ក្រុម​សិង្ហបុរី​មិន​សូវ​ខ្លាំង​ណាស់​ណា​ទេ​ ប៉ុន្តែ​ឆ្នាំ​នេះ​ពិត​ជា​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ទោះ​បី​ជា​យ៉ាង​ណា​ ក្រុម​ Never Care បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ ចំពោះ​ក្រុម​ម៉ាឡេស៊ី​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ​ ពី​ព្រោះ​ក្រុម​របស់​ប្រទេស​មួយ​នេះ​​ខ្លាំង​​ច្រើន​ឆ្នាំ។

កម្ពុជា​​បាន​​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ Mission Against Terror International Championship ប្រចាំ​ឆ្នាំ​២០១៩​ ដែល​នេះ​ភារៈកិច្ច​ម្ចាស់​ផ្ទះ​លើក​ទី​២​ បន្ទាប់​ពី​​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​១​កាល​ពី​ឆ្នាំ​​២០១៤៕​

សកម្មភាព​មក​ដល់ និង​ជូន​បាច់​ផ្កា​ដល់​គណៈប្រតិភូ

លំបាក​ខ្លាំង Never Care ទម្រាំ​បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ MATIC 2018 នៅ​ថៃ​

​ត្រេក​អរ! Never Care បំបាក់​ក្រុម​ចិន​ ៥-០ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

ពិត​ជា​អស្ចារ្យ! Never Care វាយ​បក​​យក​ឈ្នះ​ EDP ROG ឡើង​ផ្តាច់​ព្រ័ត្រ​

Never Care បាន​ជើងឯក​រង MATIC 2018 ខណៈ​ក្រុម​ម៉ាឡេស៊ី​ឈ្នះ​ជើងឯក

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម