​ប៉ូលីស​ចុះ​ចាប់​ទ្រង់​ទ្រាយ​ធំមួយ​ប្រ៉ាវ ដឹងទេថា​ឃាត់បាន​ម៉ូតូ ឡានប៉ុន្មាន?

  • 2018-01-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​រឹត​បន្តឹង ច្បាប់​ចរាចរណ៍​ទូទាំង​ប្រទេស សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ចាប់​ពី​ថ្ងៃ​ទី​០១-១៥ មករាបាន​ឃាត់​យានយន្ត​ត្រួតពិនិត្យ​ចំនួន​ ៧៦ ៩៩៦​គ្រឿង រក​ឃើញ​យានយន្ត​ល្មើស​១២,៨០៧​គ្រឿង (​ម៉ូតូ​៨៣%)។ ក្នុង​នោះ សមត្ថកិច្ច​អប់រំ​បាន​ចំនួន ៤,៣៣៨​គ្រឿង និង​ផាក​ពិន័យ ៨៤៦៩​គ្រឿង (​ម៉ូតូ​៩៤%​)​។

ទិន្នន័យ​ខាង​លើ ទទួល​បាន​ពី​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ត្រួត​ពិនិត្យ​មួក និង​កញ្ចក់ ក្នុង​រយៈពេល​នេះ នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​សរុប​ចំនួន ៣៨៥៤៣​គ្រឿង អប់រំ​១០៤៣​គ្រឿង និង​ផាក​ពិន័យ​ចំនួន​៦៧០៤​គ្រឿង៕

ចុចអានបន្ថែម៖

ប្រភព៖ Vayo Fm   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត