Yonghwa ចេញ​សារ​សុំ​ទោស​ជា​សាធារណៈ រឿងប្រើ​ល្បិចចូល​រៀន​នៅមហាវិទ្យាល័យ​

  • 2018-01-17 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម CNBLUE តារា​ចម្រៀង Jung Yonghwa ព្រម​ទទួល​ស្គាល់​ហើយ​ ថា​លោក​ពិត​ជា​តារា​ម្នាក់​ដែល​សាក​សួរ​នាំ​ក្នុង​រឿង​បោក​ប្រាស់​ ដើម្បី​បាន​ចូល​មហាវិទ្យាល័យ Kyung Hee មែន។

ផលិតកម្ម FNC Entertainment បាន​ចេញ​លិខិត​មួយ​ព្យាយាម​បក​ស្រាយ​​ពី​រឿង​ហេតុ​ភ័ន្ត​ច្រឡំ​​លើ​ឯកសារ​របស់​តារា​ចម្រៀង​រូប​នេះ។ ក្រោយ​ពី​​លិខិត​នោះ​បាន​ចេញ តារា​ចម្រៀង Jung Yonghwa បាន​បង្ហោះ​​សារ​សូម​ទោស​លើ​គណនី Instagram របស់​លោក​ពាក់​ព័ន្ធ​នឹង​ករណី​នេះ។

ក្នុង​សារ​នោះ​លោក​បាន​សរសេរ​ថា៖ "ខ្ញុំ​សូម​ឱន​​ក្បាល និង​សុំ​ទោស។ ពាក់​ព័ន្ធ​នឹង​ហេតុផល​គ្រប់​យ៉ាង ពាក់​ព័ន្ធ​នឹង​ការពិត​ទាំង​ប៉ុន្មាន វា​ជា​កំហុស​របស់​ខ្ញុំ​ទាំង​អស់។ រឿង​ហេតុ​ទាំង​ប៉ុន្មាន​នេះ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​និយាយ​ពី​ខ្ញុំ ខ្ញុំ​នឹង​ទទួល​យក​ទាំង​អស់។ ក្រុម​គ្រួសារ​ខ្ញុំ សមាជិក​ និង​អ្នក​គាំ​ទ្រ​របស់​ខ្ញុំ ឲ្យ​ខ្ញុំ​សូម​ទោស​ចំពោះ​រឿង​គ្រប់​យ៉ាង។ ខ្ញុំ​ពិត​ជា​ពិបាក​នឹង​រក​ពាក្យ​នឹង​ថ្លែង​ពី​កំហុស​របស់​ខ្ញុំ​ណាស់ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា​ខ្ញុំ​សុំទោស។​ ខ្ញុំ​សុំទោស​ ដែល​ឲ្យ​អ្នក​ទាំង​អស់​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​អាន​សំបុត្រ​​មួយ​នេះ"៕

អាន​អត្ថបទ​ទាក់ទង៖ ល្បី​ថា​ Yonghwa​ ក្រុម “CNBLUE” ប្រើ​ល្បិច​បោក​ចូល​រៀន​​នៅមហាវិទ្យាល័យ

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា