Mariah Carey ត្រូវ​គេ​ប្ដឹង​ទារ​សំណង​​​ ៣​លាន​ដុល្លារ​ព្រោះ​បញ្ហា​ទាំង​នេះ​

  • 2018-01-19 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើង​ចាស់​ Mariah Carey ត្រូវ​បាន​គេ​ប្ដឹង​ទារ​សំណង​ ៣​លាន​ដុល្លារ​ទាក់​ទង​នឹង​បញ្ហា​លុប​ចោល​គម្រោង​សម្ដែង​ច្រើន​កន្លែង។

Mariah Carey

ឯក​សារ​តុលាការ​ ទទួល​បាន​ពី​សារព័ត៌មាន The Blast បាន​បង្ហាញ​ថា​តារា​ចម្រៀង​វ័យ ៤៧​ឆ្នាំ​រូប​នេះ​ បាន​លុប​ចោល​ការ​សម្ដែង​នៅ​ប្រទេស ឈីលី​ និង​អាហ្សង់ទីន​ នៅ​ខែ​តុលា​ឆ្នាំ ២០១៦​។ លទ្ធផល​ប៉ះពាល់​ពី​ការ​លុប​ចោល​នោះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Fenix Entertainment ទាម​ទារ​នូវ​សំណង ៥០​ម៉ឺន​ដុល្លារ​បាត់​បង់​ពី​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ។

ផ្ទុយ​ទៅ​វិញ តារា​រូប​នេះ​បែរ​ជា​មិន​ខ្វល់​នឹង​ការ​ប្ដឹង​ផ្ដល់​នេះ​ហើយ​ឆ្លើយ​តប​ ដោយ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter។ Mariah បាន​សរសេរ​ដូច្នេះ​ថា៖ "ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ចំពោះ​គម្រោង​សម្ដែង​របស់​ខ្ញុំ​នៅ​ប្រទេស​ឈីលី​និង​អាហ្សង់ទីន និង​ប្រេស៊ីល។ អ្នក​គាំទ្រ​របស់​ខ្ញុំ​គួរ​តែ​បាន​អ្វី​ល្អ​ជាង​នេះ​ជាជាង​ពួក​អ្នក​ផ្សព្វផ្សាយ​ទាំង​នោះ​ផ្ដល់​ឲ្យ​ពួក​គេ។"

ពេល​នេះ​ក្រុម​ហ៊ុន Fenix Entertainment កាន់​តែ​ខឹង​សម្បារ​មួយ​កម្រិត​ទៀត​ដោយ​ ប្ដឹង​ទាម​ទារ​ទឹក​ប្រាក់​ ២លាន​ដុល្លារ​តាម​រយៈ​តែ​សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter នោះ​តែ​ម្ដង។

ក្រៅ​ពី​នោះ​ក្រុម​ការងារ​នាង​ប្រទះ​នឹង​ហេតុការណ៍​ជា​ច្រើន ដូច​ជា​អតីត​អង្គរក្ស​នាង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ និង​បញ្ហា​ជា​ច្រើន​ទៀត​ បូក​សរុប​នឹង​តម្លៃ​ប្ដឹង​ផ្ដល់​ទាំង​អស់​ខាង​លើ​គឺ​មិន​តិច​ជាង​ ៣​លាន​ដុល្លារ​នោះ​ទេ។

មក​ដល់​ពេល​នេះ​អ្នក​តំណាង Mariah មិន​ទាន់​បញ្ជាក់​ពី​ដំណោះ​ស្រាយ​ផ្សេងៗ​ជុំ​វិញ​ការ​ប្ដឹង​ផ្ដល់​ទាំង​នេះ​នៅ​ឡើយ៕

អាន​អត្ថបទ៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ