តារា​ប្រុស ២ នាក់​ មាន​កូន​ក្នុង​ខែ​នេះ តែ​មិន​ធ្លាប់​ធ្លាយ​​ដំណឹង​​រៀបការ

  • 2014-11-12 17:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អូន ឩស្សាហ៍ និង លោក គង់ សុធារិទ្ធ ទើប​តែ​ទទួល​បាន​កូន ១ ម្នាក់​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ប៉ុន្តែ​តារា​ទាំង​ពីរ​កន្លង​មក​មិន ដែល​ធ្លាប់​ធ្លាយ​ដំណឹង​រៀបអាពាហ៍ពិពាហ៍​​ជា​សាធារណណៈឡើយ។

 

ភរិយា លោក គង់ សុធារិទ្ធ បាន​សម្រាល​កូនមុន ១ថ្ងៃ ភរិយា​លោក អូន ឩស្សាហ៍ គឺ​នៅ​ថ្ងៃ​ទី​ ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ដោយ​​កូន​អ្នក​ទាំង​ពីរ​សុទ្ធតែ​ប្រុស​ទាំង​អស់​​នេះ បើ​តាម​ការ​បញ្ជាក់​ពី តារា​សម្ដែង លោក ភុល សុវណ្ណដានី ​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ និង តារា​ទាំង២នេះ ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ ។ សុខភាព​​កូន​របស់​អ្នក​ទាំង​ពីរ គឺ​មាំមួន​ណាស់ មិន​មាន​បញ្ហា​ចោទ​ឡើយ។

 

ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ភរិយា លោក គង់ សុធារិទ្ធ ជា​បុគ្គលិក​ធ្វើ​ការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចំណែក ភរិយា លោក អូន ឧស្សាហ៍ ជា​អតីត​ជា​អ្នក​សិល្បៈ បច្ចុប្បន្ន​មាន​មុខរបរ​ជា​អ្នក​រកស៊ី។​

 

តារា​សម្ដែង​ទាំង២នេះ កន្លង​មក​មិន​ធ្លាប់​ធ្លាយ​ដំណឹង​រៀបអាពាហ៍ពិពាហ៍​​ឡើយ។ Sabay មិន​អាច​ទាក់ទង តារា​ទាំង​ពីរ ដើម្បី​​បក​ស្រាយ​រឿង​នេះ​​បាន​ឡើយ ដោយសារតែ​ទូរសព្ទ​អ្នក​ទាំង​ពីរ​មិន​អាច​ទាក់​ទង​បាន​៕

 

មើល​អត្ថបទ៖ តារា​ប្រុស​ម្នាក់​ត្រៀម​ទៅ​ដណ្ដើម​ពាន​​នៅ សិង្ហបុរី មើល​អត្ថបទ៖ លោក​តា ប្រាជ្ញ ឈួន ចង់​ជួប ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត !

 

អត្ថបទ៖ ខុត សីហា

 

 

អត្ថបទពេញនិយម
អត្ថបទថ្មី