លោក​តា ប្រាជ្ញ ឈួន ចង់​ជួប ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត !

  • 2014-11-11 18:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន ចង់​ជួប​តារា​ចម្រៀង ​ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ម្ដង​ទៀត ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​ទៅ​សួរ​សុខទុក្ខ​លោក​តា អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​លើក​មុន។

 

លោក​តា​មាន​ប្រសាសន៍​ថា៖ "សូម​ជម្រាប​ដល់​លោក​ក្មួយ ​ព្រាប សុវត្ថិ និង​ លោក​ក្មួយ ខេមរៈ សិរីមន្ត អង្កាល់​ដែល​ខ្ញុំ​នៅ​ដេក​ពេទ្យ​កាល់ម៉ែត្រ ក្មួយ​បាន​ទៅ​ឧបត្ថម្ភ​នោះ បើ​មក​បាន​ក៏​មក បើ​រវល់​ក៏​មិន​អី​ដែរ"។ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​រូប​នេះ អះអាង​ថា ក៏​ចូល​ចិត្ត​តារា​ចម្រៀង​ទាំង​ពីរ​រូប​នេះ និង​បាន​សុំ​ឲ្យ​ឌីជេ ឃ្លាំង ទៅ​លេង​គាត់​ដល់​ផ្ទះ​ផង​ដែរ។

 

 

នៅ​ក្នុង​ជំនួប​ផ្ទាល់​ក្នុង​ឱកាស​ទៅ​សាកសួរ​សុខទុក្ខ​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន កាល​ពី​ម្សិលមិញ​នេះ អ្នក​នាង ខាត់ សុឃីម ឯណេះ​វិញ​ក៏​បាន​អំពាវ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ស្នើ​ឲ្យ​តារា​ចម្រៀង​​បែប​យុវវ័យ​​ទាំង​៣​រូប​ខាង​លើ ទៅ​សួរ​សុខ​ទុក្ខ​លោក​តា​ម្ដង​ទៀត ប្រសិន​បើ​មាន​ពេល​វេលា​ទំនេរ ហើយ​អ្នក​ភូមិ​បាន​ជួប​មុខ​ផង។

 

ដោយ​ឡែក​ សប្បុរសជន និង​សិល្បករ​ណា​មាន​បំណង​ឧបត្ថម្ភ ឬ​ទៅ​សួរ​សុខ​ទុក្ខ​លោក​តា ប្រាជ្ញ ឈួន សូម​ទាក់ទង​ទៅ​កាន់​លេខ ០៩៧ ៦៨ ៥៦ ៥៥៦

 

http://youtu.be/yDsJ-kji4W8

 

អាន​អត្ថបទ៖ ជយលាភី"ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ត្រៀម​ច្រៀង​ក្នុង​កម្មវិធីITET២០១៤

អាន​អត្ថបទ៖ លំ សុក្រិត រៀប​ការ​ស្ងាត់ៗ

អត្ថបទ៖ សំ ជំនាញ