គុនដាវ​ កើនមេដាយ​៣​គ្រឿង​ពី​​ជើង​ឯក​អាស៊ាន​លើសឆ្នាំមុន ជា​​ផែនការ​មេ​របស់​សហព័ន្ធ

  • 2018-01-23 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សុខ អាង អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​អះអាង​ថា កើនចំនួន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ទិសដៅ​របស់​សហព័ន្ធ​ក្នុង​ឆ្នាំ​នេះ​ ​​ដែល​​ឆ្នាំ​មុន​ធ្លាប់​ឈ្នះ​សំរឹទ្ធ​ពីរ​គ្រឿង ​ដោយ​ឡែក​ឆ្នាំ​នេះ​កើន​បាន​​​​ប្រាក់​១​គ្រឿង ពី​កម្មវិធី​ជើង​ឯក​អាស៊ីអាគ្នេយ៍​​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​កម្ពុជា​ព្រឹក​មិញ​នេះ​ ក្រុម​កីឡា​គុណ​ដាវ​​​នាំ​យក​មេដាយ​សំរឹទ្ធ​ពីរ​ និង​ប្រាក់​មួយ​គ្រឿង​ពី​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ីអាគ្នេយ៍​​។ ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ ​អគ្គលេខាធិការ​ខាង​លើ​បាន​និយាយ​ថា ឆ្នាំ​នេះ​ជា​ជោគជ័យ​មួយ​របស់​សហព័ន្ធ​ ដែល​បាន​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ឃើញ​ពី​ភាព​រីក​ចម្រើន​គុន​ដាវ​កម្ពុជា។

​លោក​បន្ថែម​ថា ក្នុង​ការ​កើន​មេដាយ​លើស​ពី​ឆ្នាំ​មុន​នេះ​ គឺ​​ផែន​ការ​​ដ៏​សំខាន់​របស់​សហព័ន្ធ ​និង​មួយ​ចំណុច​​​ទៀត​ ក្រុម​កីឡា​របស់​លោក​ នឹង​បង្កើន​សមត្ថភាព​ក្នុង​ដំណើរ​​ត្រៀម​ការ​ចូល​រួម​ព្រឹត្តិការណ៍​អន្តរជាតិ​​អូឡាំពិក​ឆ្នាំ​២០២០។ ​ព្រឹត្តិការណ៍​អន្តរជាតិ​ខាង​លើ​​មាន​ ៧ ប្រទេស​ចូល​រួម ដែល​សុទ្ធសឹងតែ​​ជា​ជើង​ខ្លាំង​ក្នុង​តំបន់​អាស៊ាន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​