ថ្នាក់ដឹកនាំស៊ីម៉ាក់អះអាងថា ទោះធ្លាក់ទៅលីគ២ នឹងប្រឹងប្រែងឡើងមកវិញ
- 2018-01-26 07:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំស៊ីម៉ាក់អះអាងថា ទោះធ្លាក់ទៅលីគ២ នឹងប្រឹងប្រែងឡើងមកវិញ
ចន្លោះមិនឃើញ
ឯកឧត្ដម មួន វាសនា អគ្គលេខាធិការក្លឹបបាល់ទាត់ស៊ីម៉ាក់អះអាងថា ក្រុមរបស់ខ្លួន នឹងប្រឹងប្រែងពង្រឹងឲ្យបានខ្លាំង ដើម្បីបានឡើងមកលេងលីគកំពូលកម្ពុជានារដូវកាល ២០១៩ វិញ។
ក្លឹបបាល់ទាត់ស៊ីម៉ាក់បានធ្លាក់ទៅកាន់លីគទី២ នារដូវកាលនេះ ហើយពួកគេ នឹងត្រូវប្រជែងយកលេខ ១ ទើបអាចឡើងមកកាន់លីគកំពូលកម្ពុជាវិញ។ ទាក់ទងរឿងនេះឯកឧត្ដមខាងលើបានលើកឡើងថា ការប្រជែងយកលេខ ១ តាមគោលការណ៍ថ្មីរបស់សហព័ន្ធនេះ ជារឿងពិបាកសម្រាប់ក្លឹប ប៉ុន្តែទោះជាយ៉ាងណាក្លឹបរបស់លោក នឹងប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីបានឡើងមកវិញ។
ក្នុងការលេងនៅលីគទី២នេះ ក្រុមស៊ីម៉ាក់នៅមានកីឡាករល្អៗចំនួន ដែលមិនទាន់ចាកចេញពីក្លឹបឡើយ ហើយពួកគេយល់ព្រមនៅជួយក្រុមរបស់លោក បានឡើងមកកាន់លីគកំពូលវិញផងដែរ។ កាលពីរដូវកាលមុនសហព័ន្ធអនុវត្តន៍គោលការណ៍ ដោយមានក្លឹបចំនួនពីរអាចឡើងមកកាន់លីគកំពូលកម្ពុជា ក្រោយធ្វើការប្រកួតសន្សំពិន្ទុស្ថិតនៅលើគេនៃលីគទី២ គឺក្រុមលេខ ១ និងលេខ ២ ។ ប៉ុន្តែរដូវកាលនេះក្រុមដែលបានឡើងមកកាន់លីគកំពូលកម្ពុជាគឺមានតែក្រុមលេខ ១ ប៉ុណ្ណោះ៕