មក​ដឹង​ពី​ម៉ោង​សែន​ហេង​បំផុត និង​ផ្លែ​អី​ខ្លះ​ត្រូវ​សែន​ឲ្យ​មាន​លាភ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ២០១៨

  • 2018-02-03 10:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ចិន នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៥-១៦-១៧ កុម្ភៈ​នេះ​ហើយ ឯ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​វិញ គឺ​ប៉ះ​ចំ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ កុម្ភៈ។ ចំពោះ​ម៉ោង​សែន អ្នក​អាច​សែន​ពេល​ណា​ក៏​បាន​នៅ​ថ្ងៃ​ហ្នឹង តែ​បើ​តាមក្បួន​ហុងស៊ុយ​វិទ្យាសាស្ត្រ គេ​មាន​ម៉ោង​ហេង​បំផុត​ដែល​ត្រូវ​សែន ព្រម​ទាំង​ផ្លែ​ឈើ​អ្វី​ខ្លះ​អាច​ដាក់​សែន​ទៅ កាន់​តែ​នាំ​លាភ​សំណាង។

អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ម៉ោង​សែន​ដែល​ហេង​បំផុត​នៅ​ថ្ងៃ​សែន​នោះ គឺ​ចាប់​ពី​ម៉ោង ១១:១៧ ព្រឹក ដល់​ម៉ោង ១:១៧ រសៀល ដោយ​សារ​ថ្ងៃ​សែន​ជា​ថ្ងៃ​ខាល ហើយ​ម៉ោង​សែន​នេះ ជា​ម៉ោង​មមី។ មមី ជា​គូ​នឹង​ខាល​ល្អ​បំផុត ដូច្នេះ ចន្លោះ​ម៉ោង ១១:១៧ ព្រឹក និង​ម៉ោង ១:១៧ រសៀល ជា​វេលា​ល្អ​បំផុត​នៅ​ថ្ងៃ​ទី​១៥។

អ្នក​ជំនាញ​ហុងស៊ុយ​វិទ្យាសាស្ត្រ​រូប​នេះ បន្ត​ថា ថ្ងៃ​សែន ជា​ធាតុ​ដី​មក​ជាមួយ​ធាតុ​ឈើ ឯ​ម៉ោង​សែន​ខាង​លើ ជា​ធាតុ​ដី មក​ជា​មួយ​ធាតុ​ភ្លើង អ៊ីចឹង​ផ្លែ​ឈើ​ដែល​ល្អ​បំផុត​នាំ​លាភ​សំណាង គឺ ផ្លែ​ឈើ​ធាតុ​ដី (មាន​ពណ៌​លឿង ដូចជា ស្វាយ​ទុំ...) ផ្លែ​ឈើ​ធាតុ​ឈើ (មាន​ពណ៌​បៃតង ដូចជា ក្រូច​ពោធិ៍សាត់ ទំពាំង​បាយ​ជូរ​ពណ៌​បៃតង...) និង ផ្លែ​ឈើ​ធាតុ​ភ្លើង (មាន​ពណ៌​ក្រហម ដូចជា ទំពាំង​បាយ​ជូរ​ពណ៌​ក្រហម ប៉ោម​ពណ៌​ក្រហម...)។ ឯ​ផ្កា​វិញ គឺ​ផ្កា​ពណ៌​លឿង លាយ​ពណ៌​ក្រហម ថែម​ដើម​រាសី​ពណ៌​បៃតង ជា​ការ​ស្រេច។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ម៉ោង​សែន អ្នក​អាច​សែន​ម៉ោង​ណា​ក៏​បាន ប៉ុន្តែ​ម៉ោង​ខាង​លើ គឺ​ជា​ម៉ោង​ល្អ​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​ហុងស៊ុយ ណាលី។

ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ មាន​សេវាកម្ម​ហុងស៊ុយ៖

  • មើល​ជោគជតារាសី
  • ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន ខុនដូ រោងចក្រ ក្រុមហ៊ុន ទីតាំង​អាជីវកម្ម ដី​សង់​ផ្ទះ សំណង់​ផ្សេងៗ
  • វេលា​​ការ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង

  • អាសយដ្ឋាន ផ្ទះ​លេខ E12 ផ្លូវ 77 (បុរី​វីឡា​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ)
  • ទូរសព្ទ​លេខ 086 456 289 / 093 563 289 / 071 5636 289
  • ផេក​ហ្វេសប៊ុក Master Naly Feng Shui

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ សុផាត

អត្ថបទថ្មី