វត្ថុបុរាណទាំង ៨ ទើបរកឃើញថ្មីៗ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបំផុត

  • 2018-02-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ថ្មី​ៗ​​ក្នុង​ការ​ស្រាវ​ជ្រាវ នៅ​តែ​បន្ត​មាន​សម្រាប់​អ្នក​វិទ្យាសាស្ត្រ ហើយ​ជា​លទ្ធផល​ពួក​គេ​ រក​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន។ ក្នុង​ចំណោម​ការ​រក​ឃើញ​ទាំង​អស់ មាន​វត្ថុ​មួយ​ចំនួន​ ធ្វើ​ឲ្យ​មនុស្ស​ស្ទើរ​តែ​មិន​ជឿ​។

ខាង​ក្រោម​នេះ គឺ​ជា​វត្ថុ​បុរាណ​ទាំង ៨ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​បំផុត ៖

១. ខួរក្បាលដាយណូស័រ

ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​មីក្រូទស្សន៍​ពិសេស ​អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​ខួរ​ក្បាល​សត្វ​ដាយណូស័រ​នៅ​តំបន់ Sussex កាល​ពី​ឆ្នាំ ២០០៤។ ខួរ​ក្បាល​នេះ ត្រូវ​គេ​ជឿ​ថា មាន​​អាយុ​កាល​ប្រហែល ១៣៣ លាន​ឆ្នាំ។

២. ភួយពិសេសចាក់ដោយទាហាន

ភួយ​ពិសេស​ដែល​ផលិត​ដោយទាហាន​ និង​​ដៃ​នេះ បាន​បង្ហាញ​ពី​រឿង​ដ៏​អស្ចារ្យមួយ​នៅ​ក្នុង​សង្គ្រាម។ ដំបូង​ឡើយ គេ​​គិត​ថា​ទាហាន​បាន​ធ្វើ​ភួយ​ទាំង​នេះ​ ខណៈ​ពេល​ស្នាក់​នៅ​មន្ទីរពេទ្យ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បង្ហាញថា​ ភួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សមរ​ភូមិ​អំឡុង​ពេល​សម្រាក​ខ្លី​ រវាង​ប្រតិបត្តិ​ការ​យោធា។ វា ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៧ ។

៣. គ្រោងឆ្អឹងចំណាស់បំផុតក្នុងពិភពលោក

គ្រោងឆ្អឹងដែល​មាន​អាយុ​កាល​ប្រហែល ៣,៦​លាន​ឆ្នាំ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៧។ សក​សព​នេះ ស្ទើរ​តែ​មិន​មាន​ការ​បែក​បាក់​នោះ​ទេ ហើយ​ត្រូវ​បាន​រកឃើញ​នៅ​រូង​ Sterkfontein ប្រទេស អាហ្វ្រិក​ខាង​ត្បូង។

៤. រូបគំនូរអាថ៌កំបាំងរបស់វិចិត្រករ Monet

លោក Claude Monet ដែល​ជា​វិចិត្រ​ជនជាតិ​បារាំង​ដ៏​ល្បីល្បាញ​ម្នាក់ បាន​បង្កើត​ស្នាដៃ​សិល្បៈ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ ដឹង​ពី​រឿង​នេះ ដោយ​សារ​តែ លោក​ព្យាយាម​លាក់​បាំង​នៅ​​ក្នុង​ប្រវត្តិរូប។

៥. ដើមកំណើតជនជាតិអាមេរិកតុបតែងធ្មេញតាំងពី ២ ៥០០ ឆ្នាំមុន

ការ​តុប​តែង​ធ្មេញ ដោយ​បិត​ត្បូង​ពី​លើ​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​គ្រោង​ឆ្អឹង​បុរស​ម្នាក់ ដែល​បានតុបតែង​ធ្មេញ​ដោយ​ត្បូង​កាល​ពី ២ ៥០០​ឆ្នាំ​មុន នៅ​អាមេរិក​ខាង​ជើង។

៦. ព្រះសង្ឃ​ក្នុង​រូប​ចម្លាក់

អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​រូប​ចម្លាក់​ព្រះ​ពុទ្ធ​មួយ​អង្គ ដែល​មាន​បង្កប់​សាកសព​ព្រះសង្ឃ Lieu Quan។ ពួក​គេ​ជឿ​ថា ព្រះ​សង្ឃ​អង្គ​នេះ​រស់​នៅ​ចន្លោះ​សតវត្ស​ទី ១១ ដល់ ទី​១២។ ការ​រក​ឃើញ​នេះ ធ្វើ​ឲ្យ​ពួក​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​មាន​គម្ពីរ​បុរាណ​នៅក្នុង​នោះ​ផង​ដែរ។

៧. ឌុយ​ដោត​ក្បាល ៣

ខណៈ​ពេល​កំពុង​ឡើង​ភ្នំ​កាល​ពី​ឆ្នាំ ១៩៩៨ លោក John. J. Williams បាន​រក​ឃើញ​របស់​ម៉្យាង​ដែល​ស្រដៀង​ទៅ​នឹង​ឌុយ​ដោត​ជាប់​ក្នុង​ដី។ ក្រោយ​ពី​ការ​ពិនិត្យ​ក្នុង​មន្ទីរ​ពិសោធន៍ អ្នក​វិទ្យាសាស្ត្រអះ​អាង​ថា វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ដុំ​ថ្ម​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក John ជឿ​ជាក់​ថា វា​គឺ​ជា​វត្ថុ​បុរាណ ដែល​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​របស់​មនុស្ស​សម័យ​មុន។

៨. កំណប់ ៣ ១០០ ឆ្នាំរបស់​ចិន

របស់​របរ​ប្រើ​ប្រាស់​ជា​ច្រើន ត្រូវ​បាន​រក​ឃើញ​នៅ​ផ្នូរ​ក្នុង​ប្រទេស ចិន ដូច​ជា​កំប៉ុង​ជើង​ធូប​នេះ​ជា​ដើម។ អ្នក​បុរាណ​វិទូ ជឿ​ថា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ដោយ​សារ​តែ​យោង​ទៅ​តាម​ទិន្នន័យ​របស់​ពួកគេ នៅ​មាន​វត្ថុ​ជា​ច្រើន​ទៀត​នៅ​មិន​ទាន់​បាន​រក​ឃើញ​នៅឡើយ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន