សូម្បី SmartTV ក៏​ Hacker មិន​លើកលែង​ដែរ

  • 2018-02-09 01:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្សំ​នឹង​ការ​អភិវឌ្ឍ​នូវ​ទំហំ​អេក្រង់​ឲ្យ​កាន់​តែ​ធំ ចូល​ដល់​ជំនាន់​ទូរទស្សន៍​ឆ្លាតវៃ Smart TV ក៏​មាន​ទាំង​មុខងារ​ភ្ជាប់ Wi-Fi លើ​ទូរទស្សន៍ ដើម្បី​ធ្វើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​ទស្សនា​ខ្សែ​ភាពយន្ត​ល្បីៗ លើ​កម្មវិធី Netflix ឬ Hulu ជា​ដើម។

ថ្វី​បើ​យ៉ាងណាមិញ​ក៏​នៅ​តែ​មាន​ចន្លោះ​ប្រហោង​មួយ​ចំនួន ដោយ​របាយការណ៍​ពី USA Today បាន​ចុះ​ផ្សាយ ទូរទស្សន៍​ឆ្លាតវៃ​មួយ​ចំនួន​ធំ​ប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​ពួក​ក្រុម Hacker។ ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​លើ​ស្លាកយីហោ​មួយ​ចំនួន​ដូច​ជា Samsung, Sony, LG, TCL និង Vizio ដោយ​ក្រុម​ការងារ Consumer Reports សង្កត់​ធ្ងន់​លើ​ម៉ូដែល Samsung និង TCL រក​ឃើញ​ថា​បរាជ័យ​លើ​ការ​តេស្ត​ប្រព័ន្ធ​សុវត្ថិភាព។​

ប្រធាន​ជាន់​ខ្ពស់​លោក Glenn Derene បញ្ជាក់​ឲ្យ​ដឹង​ថា​បែបបទ​វាយ​ប្រហារ​នោះ​រួម​មាន ការ​បញ្ជា​លើ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ចូល​ទៅ Search bar ដោយ​ស្វ័យប្រវត្តិ, ការ​បើក​ឬ Install App និង​សកម្មភាព​បន្លាច​ឬ​គំរាម​មួយ​ចំនួន​ផ្សេង​ទៀត ទៅ​លើ​អ្នក​ប្រើប្រាស់។ យ៉ាងណាមិញ​ក៏​មាន​ដំណោះស្រាយ​ដោយ​ប្រភព​ដដែល​ណែនាំ​ឲ្យ​អ្នក​ប្រើ​រាល់​គ្នា បើ​ចង់​បញ្ចៀស​ការ Hack ពី​ជន​ខិលខូច សូម​ធ្វើ​ការ​ចូល​ទៅ Option ដើម្បី​បិទ​មុខងារ Wi-Fi កុំ​ឲ្យ​ដំណើរការ​ជា​ការ​ស្រេច

ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រុមហ៊ុន SAMSUNG បាន​បញ្ជាក់​ឲ្យ Consumer Reports គួរ​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​រាល់​បញ្ហា​ដែល​កើត​មាន និង​រាយការណ៍​មក​ក្រុមហ៊ុន​នូវ​អាសយដ្ឋាន​នៃ​ទីតាំង​នោះ។ ស្រប​ពេល TCL ក៏​ទើប​តែ​បង្ហោះ​លើ​ប្លុក​ខ្លួន ថា​ការ​រក​ឃើញ​នោះ​ជា​រឿង​ខុស​ទំនង ហើយ​គ្មាន​ហានិភ័យ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​អ្វី​ទេ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី