ឮតែគេនិយាយ ឥឡូវដឹងហើយ RAM ប្រភេទ DDR/DDR2/DDR3 ខុសគ្នាម៉េចខ្លះ
- 2018-02-08 03:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮតែគេនិយាយ ឥឡូវដឹងហើយ RAM ប្រភេទ DDR/DDR2/DDR3 ខុសគ្នាម៉េចខ្លះ
ចន្លោះមិនឃើញ
សប្ដាហ៍មុន Sabay បានលើកមកពន្យល់ពី រង្វាស់ល្បឿន CPU ដោយឡែកថ្ងៃនេះ Sabay នឹងបន្តបកស្រាយឲ្យដាច់ស្រេចរវាងប្រភេទ RAM DDR/DDR2 និង DDR3 ច្រើនតែឮគេនិយាយ ប៉ុន្តែមិនទាន់ច្បាស់ តើវាខុសគ្នាដូចម្ដេចខ្លះ?
DDR ឬពាក្យពេញ Double Data Rate ក៏ជាជំនាន់ខ្ពស់មួយផ្សេងទៀតនៃ SDRAM ដែលជាបង្គំគ្រឿងកុំព្យូទ័រ សម្រាប់រក្សាទុកទិន្នន័យបណ្ដោះអាសន្ន។ ដោយទទួលនិងចាប់យកសញ្ញាពីរដងក្នុងមួយវដ្ដ (Cycle) ជាកត្តាជំរុញឲ្យល្បឿនផ្ទេរទិន្នន័យលឿនជាងទ្វេដងធៀបនឹង SDRAM ធម្មតា។
វិវត្តតរៀងមកត្រកូល DDR-SDRAM ឬ DDR សក្ដិសមសម្រាប់កុំព្យូទ័រ Notebook ដោយវាអាចជួយសន្សំសំចៃថាមពលនៃការប្រើប្រាស់។ ប៉ុន្តែក្រោយចេញជំនាន់ DDR2 សមត្ថភាពល្បឿនផ្ទេរនិងការសន្សំថាមពល កាន់តែពង្រឹងបានប្រសើរជាងមុន គ្រាន់ចំណុចខុសគ្នាអ្នកត្រូវចាំថាបើម៉ាស៊ីននៃកុំព្យូទ័រអ្នកមានជើងដោតគាំទ្រតែ DDR ធម្មតា នោះមិនអាចយក DDR2 ទៅដោតបានទេ បែបនេះមុនដំឡើង RAM ត្រូវពិនិត្យចំណុចនេះឲ្យបានដិតដល់។
ក្រឡេកទៅ DDR3 ស្រដៀងនឹង DDR2 គ្រាន់អាចសន្សំថាមពលបានល្អជាងមុនប្រមាណ ៣០ ភាគរយ ហើយមានល្បឿនផ្ទេរទិន្នន័យលឿនទ្វេដង។ DDR2 អាចផ្ទេរទិន្នន័យបានត្រឹមល្បឿន ៣ ២០០ Mbps (មេហ្គាបៃក្នុងមួយវិនាទី) ខណៈ DDR3 អាចឡើងដល់ ៦ ៤០០ Mbps។ បែបនេះយើងអាចដឹងបានថាថ្វីបើកុំព្យូទ័រ ២ គ្រឿង មានអង្គគណនាល្បឿនប៉ុនគ្នា ប៉ុន្តែខុសប្រភេទ RAM នោះម៉ាស៊ីនប្រើ DDR3 នៅតែមានល្បឿនដាច់ឆ្ងាយជាង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: