រូបគំនូរផ្លូវការរបស់ អូបាម៉ា និងអតីតជំទាវទី១ បង្កប់អត្ថន័យយ៉ាងធំធេង

  • 2018-02-13 02:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រសាល​រូបភាព​ជាតិ National Portrait Gallery ទើបតែ​បាន​ដាក់​បង្ហាញ​រូបគំនូរ​ផ្លូវការ នៃ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង អតីតជំទាវទី១ លោកស្រី Michelle Obama នៅ​ថ្ងៃ​អង្គារ ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៨ នេះ ដែល​មនុស្ស​ជា​ច្រើន​រង់​ចាំ​មើល​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

រូបគំនូរ​របស់​អ្នក​ទាំង ២ ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​នៅ​ទីក្រុង New York លោក Kehinde Wiley និង អ្នកស្រី Amy Sherald នៅ​ទីក្រុង Baltimore។ ពួកគេ​គឺ​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បាន​បង្គាប់​ឲ្យ​គូរ​រូបគំនូរ​ផ្លូវការ​នៃ​មេដឹកនាំ សម្រាប់​វិចិត្រសាល​រូបភាព​ជាតិ​ខាង​លើ។

National Portrait Gallery គឺ​ជា​កន្លែង​ប្រមូលផ្ដុំ​រូបគំនូរ​ផ្លូវការ​របស់​ប្រធានាធិបតី​ជា​ច្រើន សរុប​ជាង ១ ៦០០ ស្នាដៃ។

គួរ​បញ្ជាក់​ថា រូបគំនូរ​របស់​ត្រកូល អូបាម៉ា បាន​បង្កប់​អត្ថន័យ​យ៉ាង​ធំ​ធេង ដោយ​វិចិត្រករ​និមួយៗ​សុទ្ធតែ​មាន​វិធីសាស្ត្រ​ផ្សេង​គ្នា ក្នុង​ការ​បង្ហាញ​ពី​មនុស្ស​ស្បែក​ខ្មៅ។

យ៉ាងណាមិញ គំនូរ​ខាង​លើ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​វប្បធម៌ ក្រោយ​ពេល​លោក អូបាម៉ា កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ មិនតែប៉ុណ្ណោះ វា​នឹង​កត់​សម្គាល់​នូវ​ពេល​វេលា​ដ៏​សំខាន់​មួយ នៅ​ក្នុង​កេរ្តិ៍​ដំណែល និង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ទៀត​ផង។

ការ​បង្ហាញ​រូប​គំនូរ​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក សង្ឃឹម​ថា​អាច​រស់​នៅ​ក្នុង​ប្រទេស​មួយ ដែល​ពិត​ជា​តំណាង​ឲ្យ​ភាព​សម្បូរ​បែប​នៃ​ប្រជាជន​របស់​ខ្លួន៕

ចុច​អាន៖

ប្រភព៖ CNN | Time   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី