សារទាំង៣របស់ បារ៉ាក់ អូបាម៉ា មានគេចែករំលែកច្រើនបំផុត ប្រចាំឆ្នាំ២០១៧

  • 2017-12-06 08:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ចំនួន ៣ របស់​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ជាប់​នៅ​ក្នុង​បញ្ជី សារ​ដែល​មាន​គេ​ចែករំលែក​ច្រើន​បំផុត​ទាំង​៩ ប្រចាំ​ឆ្នាំ២០១៧ «The 9 Most Retweeted Tweets of 2017»។

សារទី១ លោក អូបាម៉ា បាន​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក ដោយ​សរសេរ​ថា «គ្មាន​នរណា​ម្នាក់​កើត​មក​ស្អប់​មនុស្ស​ណា​ម្នាក់ ដោយសារតែ​ពណ៌​សម្បុរ ឬ ប្រវត្តិ ឬ សាសនា​របស់​គេ​ឡើយ»។ សារ​នោះ​ទទួល​បាន​ចំនួន Like រហូត​ដល់​ទៅ​ជាង ៤,៥លាន និង​ការ​ចែករំលែក (Retweet) ដល់​ទៅ​ជាង ១,៧លាន​ដង។

សារទី២ ដែល​បាន​បង្ហោះ​ដោយ​អតីត​ប្រធានាធិបតី ទី៤៤ រូប​នេះ បាន​សរសេរ​ថា «អរគុណ​អ្នក​សម្រាប់​អ្វី​គ្រប់​យ៉ាង។ សំណូមពរ​ចុងក្រោយ​របស់​ខ្ញុំ គឺ​ដូច​ជា​សំណូមពរ​មុន​ដំបូង​របស់​ខ្ញុំ​អីចឹង។ ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​ជឿជាក់... មិនមែន​លើ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ផ្លាស់ប្ដូរ​ឡើយ ប៉ុន្តែ​គឺ​ជឿជាក់​លើ​សមត្ថភាព​របស់​អ្នក»។ សារ​នោះ​ទទួល​បាន​ចំនួន Like រហូត​ដល់​ទៅ​ជាង ១,៨លាន និង​ការ​ចែករំលែក (Retweet) ដល់​ទៅ​ជាង ៨សែន​ដង។

ចំណែក​ឯ​សារ​ទី៣ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី២០ ខែ​មករា ពោល​គឺ​ថ្ងៃ​ដែល​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ ចូល​កាន់​តំណែង បាន​សរសេ​រថា «វា​ជា​កិត្តិយស​ក្នុង​ជីវិត​របស់​ខ្ញុំ សម្រាប់​ការ​បម្រើ​អ្នក។ អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ដឹកនាំ និង​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន»។ សារ​នោះ​ទទួល​បាន​ចំនួន Like រហូត​ដល់​ទៅ​ជាង ១,៦លាន និង​ការ​ចែករំលែក (Retweet) ដល់​ទៅ​ជាង ៦សែន​ដង៕

ចុច​អាន៖

ប្រភព៖ thehill   ប្រែ​សម្រួល៖ សេង ឡុង