ឡើងឡូយ! Brand សម្លៀកបំពាក់អាមេរិកដ៏ល្បីមួយ ធ្វើអាវយឺតមានទង់ជាតិខ្មែរ មានលក់នៅតែខ្មែរទៀត

  • 2018-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Brand ឬម៉ាកសម្លៀកបំពាក់អន្តរជាតិ CC Double O ដែលមានលក់នៅផ្សារទំនើបអ៊ីអន ពេលនេះបានចេញអាវយឺតពិសេស (Limited Edition) សម្រាប់តែកម្ពុជាមួយគត់ លើកដំបូងបំផុត ខណៈដែលអាវយឺតនោះ មានឌីហ្សាញរូបទង់ជាតិកម្ពុជា អមដោយឆ្នាំជាលេខ “1965” មានអក្សរ “CAMBODIA” នៅពីក្រោមទង់ជាតិ។

CC Double O ជាម៉ាកសម្លៀកបំពាក់របស់អាមេរិក ហើយកំពុងពេញនិយមខ្លាំងនៅថៃ ព្រមទាំងមានលក់នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ នៅថៃ CC Double O ជាហាងចែកចាយបន្តសម្លៀកបំពាក់បែប fashion (Fashion Retailer) ដ៏ល្បី និងធំមួយ។

តំណាងរបស់ហាង CC Double O បានប្រាប់ Sabay ឲ្យដឹងថា ការចេញអាវយឺតពិសេសមានរូបទង់ជាតិកម្ពុជា គឺដើម្បី (១) បង្ហាញថា ម៉ាកសម្លៀកបំពាក់នេះ មានលក់នៅកម្ពុជា (ទើបបើកសម្ពោធថ្មីៗនៅអ៊ីអន) និង (២) ម៉ូដពិសេសដំបូងសម្រាប់កម្ពុជា។

អាវយឺតដែលអាចពាក់បានទាំងប្រុស ទាំងស្រីមួយនេះ មានជម្រើស ៤ ពណ៌ គឺ ស ក្រហម ខៀវក្រមៅ និងប្រផេះ ក្នុងតម្លៃ ២៧,៩០ ដុល្លារ និងមានលក់ហើយ នៅផ្សារទំនើបអ៊ីអន ជាន់ផ្ទាល់ដី។

សម្រាប់ព័ត៌មានបន្ថែម ចូលផេកហ្វេសប៊ុក CC Double O Cambodia ឬ Instagram: ccdoubleocambodia ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម