តួ​ Rambo ចេញ​មុខ​បដិសេធ​ព័ត៌មាន​មរណភាព​របស់​ខ្លួន

  • 2018-02-20 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ស្លាប់​របស់​តារា​ជើង​ចាស់ ដែល​យើង​ធ្លាប់​ស្គាល់​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ​ Rambo បាន​ផ្ទុះ​កក្រើក​ពេញ​អ៊ីនធឺណិត។ ព័ត៌មាន​នេះ​បាន​ចាប់​ផ្ដើម​រីក​សាយ​ពី​ បណ្ដាញ​សង្គម​ Instagram ហើយ​បន្ទាប់​ក៏​ផ្សាយ​ទៅ​ដល់​ Twitter និង​ Facebook ​បាន​ធ្វើ​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​​ថា​តារា​រូប​នេះ​ពិត​ជា​ស្លាប់​ពិត​ប្រាកដ​មែន។

លោក Sylvester Stallone ទើប​តែ​បញ្ជាក់​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​កំពុង​តែ​សុខភាព​ល្អ​និង​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ​នៅ​ឡើយ​ទេ ហើយ​ព័ត៌មាន​ដែល​ថា​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​នោះ គឺ​ពិត​ជា​ព័ត៌មាន​មិន​ពិត។ តារា​វ័យ​ ៧១​ឆ្នាំ​រូប​នេះ​បាន​សរសេរ​ថា៖ "សូម​កុំ​ខ្វល់​នឹង​អំពើ​ឆ្កួត​ៗ​នេះ ខ្ញុំ​នៅ​រស់​និង​មាន​សុភមង្គល​និង​មាន​សុខភាព​ល្អ​នោះ​ទេ!”។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ប្អូន​ប្រុស​លោក ក៏​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter ដើម្បី​បង្ហាញ​​ពី​អារម្មណ៍​មិន​ពេញ​ចិត្ត​ដោយ​សារ​ព័ត៌មាន​ក្លែង​ក្លាយ​នេះ​ផង​ដែរ។​

អ្នក​គាំទ្រ​ដែល​ជឿ​ថា​តារា​នេះ​ពិត​ជា​ស្លាប់​ពិតមែន
លោក Sylvester និង Frank Stallone

នេះ​មិន​មែន​ជា​លើក​ទី១​ ទេ​ដែល​តារា​ល្បី​ៗ មាន​ព័ត៌មាន​ថា​ពួក​គេ​ស្លាប់​នោះ​ លោក Jacky Chan និង Arnold Schwarzenegger ជា​ដើម​សុទ្ធ​តែ​ធ្លាប់​មាន​រឿង​ហេតុ​ស្រដៀង​នេះ​កើត​ឡើង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ