Fergie ចេញ​មុខ​សុំ​ទោស​ក្រោយ​ច្រៀង​បទ​ភ្លេង​ជាតិ​មិន​បាន​ល្អ(វីដេអូ)

  • 2018-02-20 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ប្រចាំ​ក្រុម​ Black Eyes Peas បាន​ចេញ​មុខ​សុំ​ទោស​បន្ទាប់​ពី​ការ​សម្ដែង​បទ​ភ្លេង​ជាតិ​របស់​នាង បរាជ័យ​ខ្លាំង។ តារា​រូប​នេះ​បញ្ជាក់​តាម​សារព័ត៌មាន​ TMZ ថា​៖ "ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ ដែល​បាន​សម្ដែង​បទ​ភ្លេង​ជាតិ​កាល​ពី​យប់​មិញ​នេះ​ ហើយ​ពេល​នោះ​ខ្ញុំ​ចង់​សាក​ល្បង​អ្វី​ពិសេស​សម្រាប់​កម្មវិធី​ NBA។ ខ្ញុំ​បាន​ប្រថុយ​ច្រៀង​បទ​នេះ​ឲ្យ​ប្លែក​ម្ដង ប៉ុន្តែ​ការ​សម្ដែង​មួយ​នេះ វា​មិន​ទទួល​បាន​ជោគជ័យ​ទាល់​តែ​សោះ។ ខ្ញុំ​ស្រលាញ់​ប្រទេស​នេះ ហើយ​ខ្ញុំ​ពិត​ជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​ចិត្ត​របស់​ខ្ញុំ។"

Fergie បាន​ច្រៀង​បទ​ចម្រៀង​នេះ ដោយ​ធ្វើ​បទ​ឲ្យ​យឺត​ជាង​មុន​និង​ប្រើ​តុង​ចម្លែកៗ​ ដោយ​គិត​ថា​វា​អាច​នាំ​មក​អ្វី​ថ្មី​សម្រាប់​ទស្សនិកជន។ អ្នក​ទស្សនា​ជា​ច្រើន​តាម​កញ្ចក់​ទូរទស្សន៍ បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ជា​ពិសេស​កីឡាករ​បាល់បោះ​តែ​ម្ដង ដែល​ខិត​ខំ​​ប្រឹង​មិន​ឲ្យ​ផ្ទុះ​សំណើច​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វីដេអូ​ច្រៀង​របស់​នាង​បាន​ត្រូវ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វីដេអូ YouTube កែ​ច្នៃ​ធ្វើ​ជា​វីដេអូ​កំប្លែង​ជា​ច្រើន​ចែក​រំលែក​ពេញ​អ៊ីនធឺណិត។

នេះ​ជា​វីដេអូ​សម្ដែង​របស់​នាង៖

អាន​អត្ថបទ៖

ប្រភព៖ rollingstone   ប្រែ​សម្រួល៖ ធារ៉ូ