Angelina និង អ៊ឹង​ លួង​ បណ្ដើរ​គ្នា​យ៉ាង​ត្រសង​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​ធំ​បំផុត​នៅ​អង់គ្លេស

  • 2018-02-19 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​លំដាប់​ A ប្រចាំ​ហូលីវូដ Angelina និង​អ្នក​និពន្ធ​សញ្ជាតិ​ខ្មែរ​អ្នក​ស្រី​ អ៊ឹង​ លួង បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន ដ៏​ធំ​បំផុត​ប្រចាំ​ចក្រភព​អង់គ្លេស​គឺ​ British Academy Film Awards ឬ BAFTAs លើក​ទី​៧១ ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។

មូល​ហេតុ​អ្នក​ទាំង​ពីរ​ចូល​រួម​កម្មវិធី​នេះ គឺ​ដោយ​សារ​ភាពយន្ត​ដែល​ជា​សមិទ្ធផល​ដ៏​ធំ​​របស់​ពួក​គេ "First They Killed My Father” បាន​ជាប់​ឈ្មោះ​ជា​​ដណ្ដើម​យក​ពាន​​ ភាពយន្ត​អន្តរជាតិ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨។

Angelina វ័យ ៤២​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ ខណៈ​ឯ​អ្នក​ស្រី អ៊ឹង​ លួង​​ ក៏​ស្លៀក​ពាក់​ឈុត​ខ្មៅ​ដូច​គ្នា ដោយ​ចូល​រួម​យុទ្ធនាគារ​លប់​បំបាត់​ការ​បៀតបៀន​ផ្លូវ​ភេទ​ #Timesup និង #MeToo។

ប៉ុន្តែ​ជា​អកុសល​ភាពយន្ត "First They Killed My Father” មិន​ទទួល​បាន​ជ័យជំនះ​ចំពោះ​ការ​ដណ្ដើម​ពាន​នេះ​ទេ ដោយ​បាន​ទៅ​លើ​ភាពយន្ត "The Handmaiden” ដែល​ជា​ភាពយន្ត​មក​ពី​ប្រទេស​កូរ៉េ​ទៅ​វិញ៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ