តួ​ "Captain America” ធ្លោយ​មាត់​បញ្ចេញ​រឿង​ផ្ទៃ​ក្នុង​របស់​គម្រោង​ថ្មី​មួយ​ពី Marvel

  • 2018-02-20 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ភាពយន្ត​ "Black Panther” របស់​ផលិតកម្ម Marvel កំពុង​តែ​ល្បី​រន្ទឺ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក និង​ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង ហើយ​ខណៈ​ពេល​នេះ​អ្នក​គាំទ្រ​ភាពយន្ត​បែប​វីរបុរស Super-Heroes កំពុង​តែ​ចង់​ដឹង ថា​តើ​នឹង​​ភាពយន្ត​អ្វី​ខ្លះ​ទៅ​ថ្ងៃ​អនាគត?

លោក Chris Evan

ចំ​ពេល​ដែល​​ស្ដេច​ប្រចាំ​ប្រទេស Wakanda គឺ​តួ​អង្គ T'Challa ឬ Black Panther កំពុង​តែ​ល្បី​នោះ ពេល​តួអង្គ​សំខាន់​ម្នាក់​ប្រចាំ​ពិភព Marvel គឺ Chris Evans សម្ដែង​ជា​តួ Captain America ធ្លោយ​មាត់​ថា​ពេល​នេះ​ស្ទូឌីយោ​កំពុង​តែ​ត្រៀម​ផលិត​ភាពយន្ត​ថ្មី​សន្លាង​មួយ​ ដែល​នឹង​និយាយ​ពី​តួអង្គ Black Widow។

បន្ទាប់​ពី​ភាពយន្ត "Captain Marvel” ដែល​ជា​ភាពយន្ត​ Marvel ដំបូង​មាន​តួឯក​ជា​មនុស្ស​ស្រី​ ពេល​នេះ​ Black Widow អាច​មាន​សង្ឃឹម​ខ្លះ​ហើយ។

តួអង្គ​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្នុង​រឿង "Iron Man 2” សម្ដែង​ដោយ​តារា​សម្ដែង Scarlett Johannson កាល​ពី​ឆ្នាំ ២០១០ មក​ដល់​ពេល​នេះ​គឺ​រយៈ​ពេល​១០​ឆ្នាំ​ទៅ​ហើយ ចំណែក​ឯ​អ្នក​គាំទ្រ​វិញ​បាន​ទាម​ទារ​ឲ្យ​ Marvel បង្កើត​ភាពយន្ត​ផ្ទាល់​ខ្លួន​របស់​នាង​ តាំង​ពី​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​មក​ម្ល៉េះ។

តួ Black Widow សម្ដែង​ដោយ Scarlett Johannson

ថ្មីៗ​នេះ​តារា​សម្ដែង Chris Evans បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Entertainment Tonight ប្រចាំ​ប្រទេស​កាណាដា​ថា៖ "ភាព​ជោគជ័យ​នៃ​ភាពយន្ត Black Panther នេះ​នឹង​អាច​មាន​ឥទ្ធិពល​ដូចគ្នា​ពេល​ភាពយន្ត 'Captain Marvel' និង 'Black Widow' បញ្ចេញ​។ Marvel គឺ​តែង​តែ​មាន​គ្រឿង​ផ្សំ​សម្រាប់​ជោគជ័យ។"

ចំពោះ​ពេល​នេះ​ គំនិត​ពី​ក្រោយ​ការ​ផលិត​ភាពយន្ត​នេះ​គឺ​មិន​ទាន់​មាន​ ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ អ្នក​គាំទ្រ​សង្ឃឹម​ថា​លោក Kevin Feige នឹង​ប្រកាស​ពី​គម្រោង​នេះ​នៅ​ក្នុង​កម្មវិធី​មហោស្រព​ឬ​ការ​បង្ហាញ​ភាពយន្ត​ថ្មីៗ ដូច​ជា Comic Con ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ