Apple ជិត​ចេញ iPhone ថ្មី​មួយ​ទៀត តម្លៃ​លក់​ដាច់ផ្ងារ

  • 2018-02-22 02:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​គេហទំព័រ​ប្រទេស​ចិន QQ.com និង​ប្រភព​ជិតស្និទ្ធ​នៃ​ក្រុមហ៊ុន​សហការ​របស់ Apple នៅ​អាស៊ី បាន​បង្ហើប​ពី​រឿងរ៉ាវ​មួយ​ចំនួន មុន​ដល់​ថ្ងៃ iPhone ម៉ូឌែល​ថ្មី​ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ WWDC 2018 នា​ខែ​មិថុនា។

ឲ្យ​ឈ្មោះ iPhone SE 2 រាប់​ជា​ស្មាតហ្វូន​ធន់​កណ្ដាល ពុំ​ប្រើប្រាស់​មុខងារ Face ID ដោយ​រក្សា​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ក្រោម​អេក្រង់​ ៤.២ អ៊ីញ អម RAM ទំហំ 2GB និង​ឈីប A10 Fusion។ ស្ថិត​ក្នុង​ជម្រើស​អង្គ​ចងចាំ 32GB និង 128GB ជាមួយ​តម្លៃ​ខ្ទង់ ៦៣០ ដុល្លារ​ (ទីផ្សារ​ចិន) ថ្លៃ​ជាង​ឆ្ងាយ​ធៀប​ម៉ូឌែល SE ធម្មតា ទំហំ 16GB ថ្លៃត្រឹម ៣៩៩ ដុល្លារ។

រំឭក​ថា​ភាគរយ​ច្រើន​ SE 2 នឹង​លេច​មុខ​នូវ​ព្រឹត្តិការណ៍ WWDC ខែ​មិថុនា ហើយ​ក៏​ពុំ​មែន​ជា​លើក​ទី​មួយ ស្រប​ពេល​ជំនាន់ iPhone 4 ក្នុង​ឆ្នាំ ២០១០ អតីត​នាយក​ប្រតិបត្តិ​លោក Steve Jobs ក៏​ប្រកាស​បង្ហាញ​នា​អំឡុង​ពេល​នោះ​ដូច​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា