ធ្វើពុតជាស្លាប់ ចង់ដឹងឆ្មារបស់ខ្លួនមានប្រតិកម្មយ៉ាងណា! (មានវីដេអូ)

  • 2018-02-23 03:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​សត្វ​ចិញ្ចឹម​មក​ដល់​ផ្ទះ​របស់​យើង វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ ឬ​អាច​និយាយ​បាន​ថា​ជា​សមាជិក​ថ្មី ដែល​យើង​ស្រលាញ់​ដោយ​គ្មាន​លក្ខខណ្ឌ។

ជាក់ស្ដែង វា​បាន​កើតឡើង​លើ​សត្វ​ឆ្មា​ចិញ្ចឹម​មួយ​ក្បាល មាន​ឈ្មោះ​ថា Sparta បច្ចុប្បន្ន​អាយុ ១០ ឆ្នាំ ដែល​ត្រូវ​ម្ចាស់​វា​យក​ទៅ​ចិញ្ចឹម​តាំង​ពី ឆ្នាំ ២០០៧ មក​ម្ល៉េះ។

Sparta

Sparta មើល​ទៅ​ហាក់​ដូច​ជា​ឆ្មា​មិន​ធម្មតា។ វា​ចូលចិត្ត​លេង​បោកចំបាប់ , លេង​គប់ និង​ពាំ​របស់ , ដើរ​ត្រាច់ចរ និង​ចូលចិត្ត​ឲ្យ​គេ​បី​វា​ដូច​ជា​កូន​ក្មេង​អីចឹង។ ដោយសារតែ​វា​ចូលចិត្ត​ការ​ឱប​ថ្នាក់ថ្នម​ខ្លាំង​ពេក ម្ចាស់​របស់​វា​ក៏​សួរ​ខ្លួន​ឯង​ថា «តើ​ឆ្មា​របស់​ខ្ញុំ​នឹង​ធ្វើ​អ្វី ប្រសិន​បើ​ខ្ញុំ​ស្លាប់​ភ្លាមៗ?»។

ដោយសារតែ​ចង់​ដឹង​លទ្ធផល ម្ចាស់​ខាង​លើ​ក៏​បាន​ក្លែងបន្លំ​ការ​ស្លាប់​របស់​ខ្លួន នៅ​ចំពោះ​មុខ Sparta ហើយ​រង់​ចាំ​មើល​លទ្ធផល តាម​រយៈ​ការ​ដាក់​បង្កប់​កាមេរ៉ា​ថត​វីដេអូ៕

ចង់​ដឹង​ថា Sparta បញ្ចេញ​ប្រតិកម្ម​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង