ភ្ញាក់​ផ្អើល​! ស្ងាត់​ៗ​ អាន គុណកូឡា ចេញ​បទ​ថ្មី​នៅ​​ផលិតកម្ម​ M (វីដេអូ)

  • 2018-02-23 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​ អាន គុណកូឡា បាន​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ ក្រោយ​ពី​ចេញ​បទ​ចម្រៀង​ថ្មី​ ៣​បទ​នៅ​ផលិតកម្ម​ M ដែល​ជា​ទ្រនំ​ចាស់​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​​​នា​ពេល​កន្លង​មក​។

តាម​ប្រភព​​ច្បាស់​ការ​មួយ​​បាន​ឲ្យ​ដឹង​ថា អាន គុណកូឡា បាន​បញ្ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​ សាន់ដេ​ ហើយ​ទើប​លោក សម្រេច​វិល​ទៅ​រក​ទ្រនំ​ចាស់​វិញ​ ដោយ​មិន​រារែក​ចិត្ត​អ្វី​ទាំង​អស់​។ ការ​ចូល​វិល​ចូល​ផលិតកម្ម​ចាស់​នេះ​ដែរ​លោក នឹង​ជួយ​ឲ្យ​លោក​មាន​​សន្ទុះ​គាំទ្រ​ឡើង​វិញ​។​

ប្រភព​​​ដដែល​បាន​អះ​អាង​ទៀត​ថា​ ផលិតកម្ម​M ​បាន​ចាត់​ទុក​ អាន គុណកូឡា គឺ​ជា​តារា​ចម្រៀង​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ និង​ទេពកោសល្យ​ល្អ​ម្នាក់​ ដែល​ផលិតកម្ម​​ងាយ​​ស្រួល​ក្នុង​ការ​លើក​ស្ទួយ​ឲ្យ​លោក​មាន​ភាព​ល្បី​ល្បាញ​​សាជាថ្មី​ នៅ​​ក្នុង​ដួង​ចិត្ត​មិត្ត​យុវវ័យ​ និង​មហា​ជន​​មួយ​ចំនួន​តែង​តែ​គាំ​ទ្រ​​លោក​ នា​ពេល​កន្លង​មក​។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​ អាន គុណកូឡា ជា​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​លោក​បាន​វិល​​មក​ចូល​ផលិតកម្ម​M វិញ​ហើយ​ ចំពោះ​ការ​ចាក​ចេញ​ពី​ផលិតកម្ម​មួយ​ទៅ​ផលិតកម្ម​ផ្សេង​មួយ​ទៀត​វា​មិន​មែន​​ជា​ជម្រើស​ល្អ​ឡើយ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយភាព​ ប៉ុន្តែ​ការ​វិល​មក​ផលិតកម្ម​ចាស់​នេះ​ធ្វើ​ឲ្យ​លោក​មាន​ភាព​កក់​ក្ដៅ​ ហើយ​សង្ឃឹម​ថា​​​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ឡើង​វិញ​។

ការ​​វិល​ចូល​ផលិតកម្ម​ចាស់​សារ​ជាថ្មី​ អាន គុណកូឡា បាន​ចេញ​បទ​ចម្រៀង​Original Song ចំនួន​៣​បទ​ហើយ ក្នុង​នោះ​មាន​ដូច​ជា​បទ​"សុំ​ឱប​មុន​បែក" ជា​បទ​ចម្រៀង​ឆ្លង​ឆ្លើយ​ "ហត់​" និង​បទ​​ទី​៣​​ "ខ្លាច​ពេល​យប់"៕​​​

អត្ថបទ៖ ឆុង ស៊ីណាន