ក្រុង​ប៉ោយ​ប៉ែត​ចំណាយ​ជាង​​៥០ ម៉ឺន​ដុល្លារ​​​សាងសង់​រង្វង់​មូល​ថ្មី បង្អួត​ភ្ញៀវ​ទេសចរ​

  • 2018-02-26 03:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើក​កម្ពស់​សោភណ្ឌភាព​ ​និង បង្អួត​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជូន​ភ្ញៀវ​អន្តរជាតិ រង្វង់​មូល​ថ្មី​មូល​ថ្មី​ដ៏​ស្រស់​ស្អាត​​​​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​​មាន​ជ័យ​ បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នេះ។ រង្វង់​ថ្មី​នេះ​រំលេច​ដោយ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​ព្រះវិហារ ​បន្ទាយស្រី ​ដើម​ត្នោត ​ព្រមទាំង​ឈ្មោះ​រាជធានី នៃ​ខេត្តទាំង២៥ ​របស់​កម្ពុជា។

លោក សាន ស៊ានហូ អភិបាល​ក្រុង​ប៉ោយប៉ែត​​ បាន​មាន​ប្រសាសន៍​ថា ការ​សាង​សង់​រង្វង់​មូល​ធ្វើឡើ​ង ដោយ​រំកិល​ប្រាសាទ​កំពូល​បី​ពី​ក្លោង​ទ្វារ​មុខ​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាស់​ ​យក​មក​តម្កល់​ ដោយ​​រៀប​ចំ​គម្រោង​ប្លង់​ទម្រ​ប្រាសាទ​ខាង​លើ​បន្ថែម​រចនា​បទ​ជា​ប្រាង្គ​ប្រាសាទ​ចំនួន ​៥​ថ្នាក់ ​ដោយ​ថ្នាក់​នីមួយៗ​តម្កល់​រូប​បដិមា​ផ្សេងៗ​ ​ទុក​ជាទី​សក្ការ​តាម​ទំនៀម​ទម្លាប់ ​សាសនា ​និង​រចនាបថ​ស្ថាបត្យកម្ម​តាម​ប្រពៃណី​ខ្មែរយើង។​

ការ​ស្ថាបនា​ត្រូវ​ចំណាយ​រយៈពេល​៦​ខែ ​ដោយ​ធ្វើ​ទាំង​ថ្ងៃ​ទាំ​ង​យប់​ និង​ប៉ាន់​ប្រមាណ​ក្នុង​ការ​ចំណាយ​អស់​ថវិកា​ប្រមាណ​ ៥០​ម៉ឺន​ដុល្លារ​អាមេរិក។  «រង្វង់​មូល​នេះ​មា​ន​ជើង​ក្រោម​ទំហំ​រហូត​ដល់​ទៅ ​៤០​ម៉ែត្រ ​និង​មាន​កម្ពស់​ប្រមាណ​ជា ​២៣​ម៉ែត្រ ហើយ​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​​រង្វង់​មូល​ ត្រូវ​បាន​យក​កំពូល​ប្រាសាទ​និមិត្ត​រូប​នៃ​​ខ្លោងទ្វារ​ចាស់​មក​ដាក់ ​ហើយ​មាន​សាង​សង់​ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទ​បន្ទាយ​ស្រី​ធ្វើ​អំពី​ថ្ម​ថែម​ទៀត​ផងដែរ»។

ច្រក​ទ្វា​រ​អន្តរ​ជាតិ​ក្រុង​ប៉ោយប៉ែត ​ដែល​មាន​ទីតាំង​​ជាប់​នឹង​ស្រុក​អារញ្ញ​ប្រាថេត​របស់​ប្រទេស​ថៃ​ ​គឺជា​ច្រក​ដ៏​សំខាន់​មួយ​របស់​កម្ពុ​ជា​។ បច្ចុប្បន្នភាព ​ក្រៅ​ពី​ការ​ដោះ​ដូរ​ទំនិញ ​ច្រក​មួយ​នេះ​បាន​ដើរ​តួនាទី​ដ៏​សំ​ខាន់​សម្រាប់​ការ​ចេញ​ចូល​របស់​អ្នក​ទេសចរ​អន្តរ​ជាតិ​ផង​ដែរ​។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា អ្នកដំណើរ​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​​​ មាន​ជាង ៣ លាន​ ៣ ម៉ឺន​​នាក់​ ដែល​ចំនួន​នេះ​ មាន​​ការ​កើន​ឡើង​ជាង ៥៤​ម៉ឺន​នាក់​ ស្មើ​នឹង​ ២២,០៤% ដោយ​ឡែក​ភ្ញៀវ​បរទេស​​មាន​ជាង ៥១​ម៉ឺន​នាក់​ ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ចំនួន ៨៩ ៧៦៤​នាក់ ស្មើ​នឹង​ ២០,៩០%។ ចំណែក​ចំនួន​អ្នក​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​​មាន​ជាង ៣លាន​២ សែន​នាក់​ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ ៥៩ ​៣៤៤០ នាក់​ ស្មើ ២២,៦៩​% ដោយ​ឡែក​​ភ្ញៀវ​បរទេស​មាន​ចំនួន​ ៥៣ ១៤០១ នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន​ ៨៨ ៤៤០នាក់​ ស្មើនឹង​ ១៩,៩៧%​ និង​មាន ១៥៣ សញ្ជាតិ៕

ចុចអាន៖

អត្ថបទ៖ សុផល

រូបថត៖ ផ្ដល់ឲ្យ