គ្រាន់​តែ​បង្ហាញ​កាត​សិស្ស​ភ្លាម តែ​គជ់​ប្រេនៗ​មួយ​កែវ ១​ម៉ឺន​ចុះ​មក​ត្រឹម ២​ពាន់​ភ្លែត

  • 2018-02-26 09:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​ សម្រាប់​សិស្ស​និស្សិត​ដែល​នឿយ​ហត់​ពី​ការ​សិក្សា​ ត្រូវ​ការ​បន្ថែម​ថាមពល ឬ ចង់​បង្កើតបរិយាកាស​​សប្បាយ​ៗ​ជួប​ជុំ​​មិត្ត​ភក្តិ កុំ​ភ្លេចទៅភ្លក់សាក​តែគង់​តៃវ៉ានដ៏​ឈ្ងុយ​ឆ្ងាញ់ Dayung Milk Tea ព្រោះ​ឥឡូវនេះ​កំពុង​​មាន​​ប្រូម៉ូសិន​ពិសេស​សម្រាប់​តែ​​សិស្ស​និស្សិត​ប៉ុណ្ណោះ ។ ​ សិស្ស​និស្សិត​ទាំង​អស់​ដែល​​មក​ទិញ Pearl Milk Tea រៀង​រាល់​ថ្ងៃ​ចន្ទ ចាប់​ពី​ម៉ោង ១១-៤ល្ងាច នឹង​បាន​ការ​បញ្ចុះ​តម្លៃ​ពី​មួយ​កែវ ១ម៉ឺន​រៀល មក​ត្រឹម ២ពាន់​រៀល​ប៉ុណ្ណោះ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស​ជា​ការ​ស្រេច។

ក្រៅពីនេះ​ហាង​តែ​គជ់​ដែល​មាន​ជាង ៣០០សាខា​លើ​ពិភព​លោក​នេះ ក៏​មាន​ប្រូម៉ូសិន​ប្រចាំ​សប្ដាហ៍ ដោយ​បញ្ចុះ​តម្លៃ​ទៅ​លើ​ភេសជ្ជៈ​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ទី៥ កុម្ភៈ ដល់ ថ្ងៃ​ទី១១ មីនា។

Dayung Milk Tea មាន​ដើម​កំណើត​នៅ​តៃវ៉ាន់ ហើយ​បាន​ពង្រីក​ខ្លួន​រាប់​រយ​សាខា​នៅ​លើ​ពិភព​លោក ដែល​មាន​ទាំង​នៅ​ប៉ែក​អឺរ៉ុប​ផង​ដែរ ទើប​តែចូលមក​ដល់កម្ពុជា​​កាល​ពី​ខែ​មករា មាន​ទីតាំង​នៅ​លើ​ផ្លូវ​ប៉ាស្ទ័រ ប្លុក​បឹង​កេង​កងជាប់​នឹង Domino's Pizza៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម